CamNews

ការស្លាប់របស់តារាសម្តែងល្បីនាង Sridevi កំពុងតែក្តៅកគុក ក្រោយពាក់ព័ន្ធជាមួយនិងជនអន្តោប្រវេសន៍

អន្តរជាតិ ៖ ការស្លាប់របស់តារាភាពយន្តឥណ្ឌា នាង Sridevi នៅទីក្រុងឌូបៃ បានគូសបញ្ជាក់ពីបញ្ហាដែលត្រូវបានពិភាក្សាមួយដែលប៉ះពាល់ដល់ក្រុមគ្រួសារនៃពលករចំណាកស្រុកដែលបានស្លាប់នៅក្នុងរដ្ឋឈូងសមុទ្រ ដែលជាការពន្យារពេល ក្នុងការធ្វើមាតុភូមិនិវត្តន៍ ។

តារាសម្តែងស្រីល្បីឈ្មោះវ័យ ៥៤ ឆ្នាំបានស្លាប់ដោយសារតែលង់ទឹកនៅក្នុងអាងទឹកមួយនៅក្នុងសណ្ឋាគារ កាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ​ ។ ហើយសាកសពរបស់នាងត្រូវបានដឹកចេញពី United Arab Emirates ទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី ២៧ ខែកុម្ភៈ។

ករណីនេះបានធ្វើឲ្យមានការជជែកវែកញែក អំពីក្រុមគ្រួសារកម្មករអន្តោប្រវេសន៍ ដែលបានស្លាប់នៅឯក្រៅប្រទេស ។

តួលេខរបស់រដ្ឋាភិបាលបង្ហាញថា មានជនចំណាកស្រុកឥណ្ឌាប្រមាណ ៦ លាននាក់នៅក្នុងរដ្ឋឈូងសមុទ្រ ហើយជិត ៨០០០ នាក់បានស្លាប់នៅក្រៅប្រទេសកាលពីឆ្នាំមុន ហើយភាគច្រើននៅ Saudi Arabia និង UAE ។

មន្រ្តីឥណ្ឌាបានលើកឡើងអំពីស្ថានភាពជម្ងឺនិងសីតុណ្ហភាព ដែលជាមូលហេតុធំបំផុតក្នុងការស្លាប់នេះ ។ ទទ្ទឹមនឹងនេះផងដែរ ក៏មានបណ្តឹងជាច្រើនដែលទាក់ទងជាមួយនិង ការរំលោភបំពានប្រាក់កម្រៃរបស់កម្មករចំណាកស្រុក ដែលមិនបានយកចិត្តទុកដាក់ មើលថែទាំសុខភាពរបស់ពួកគេ នៅមានដែលមានជម្ងឺឈឺស្កាត់ ។

ស្ថានទូត UAE នៅទីក្រុង New Delhi បាននិយាយថា សម្រាប់ការបញ្ជូនមាតុភូមិនិវត្តន៍រួមមានការធានានូវការជូនដំណឹងវេជ្ជសាស្រ្តដែលបញ្ជាក់មូលហេតុនៃការស្លាប់ផងដែរ ។

ស្ថានទូតបានបន្ថែមទៀតថា លិខិតឆ្លងដែនអ្នកដែលទទួលមរណភាពត្រូវតែដាក់ជូនទៅអាជ្ញាធរ រួមជាមួយនឹងការកំណត់អត្តសញ្ញាណជាផ្លូវការរបស់សាច់ញាតិឬអ្នកឧបត្ថម្ភ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ khmertimes