CamNews

បុរសម្នាក់ត្រូវបាននគរបាល​ខណ្ឌមានជ័យ ចាប់ខ្លួន​បន្ទាប់​ពីប្រើហិង្សា​នៅក្នុង​គ្រួសារ​ និងយក

(ភ្នំពេញ)​៖​ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យធ្វើការឃាត់ខ្លួន​រួមជាមួយអាវុធខ្លី១ដើមបន្ទាប់ពីកើតហិង្សានៅក្នុងគ្រួសារ​ និងយកកាំភ្លើងទៅភ្ជង់បងប្អូន នាម៉ោងជាង៤ល្ងាច​ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតនៅក្នុងភូមិទួលរការ​១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។

លោក ​ហ៊ួ​ម៉េងវ៉ាង​ អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ភ្នាក់ងារ Fresh News ថា​ មុនឃាត់ខ្លួនបុរសខាងលើ​រួមជាមួយអាវុធ្លី១ដើមនេះ​គឺ​ មានគ្រួសារមួយដែលមាន​ទីតាំងនៅកន្លែង​កើតហេតុ​ខាង​លើមានកូនចិញ្ចឹម២នាក់​គឺ​ ជនសង្ស័យ​ និងម្នាក់ទៀតជាជនរងគ្រោះ​ ។

ដោយជនរងគ្រោះ និងជនសង្ស័យដែលជាកូនចិញ្ចឹមទាំង២នេះ​ មានការច្រណែនគ្នាដោយឪពុកស្រឡាញ់ជនសង្ស័យជាង​។

លោកអធិការរងបានបន្តទៀតថា នៅថ្ងៃកើតហេតុនេះ​ ជនង្ស័យបានយកប៉ាស្ពរ័មកអោយឪពុក​ នៅផ្ទះ​ ពេលឃើញជនសង្ស័យមកផ្ទះ​ជនរងគ្រោះដែលជាកូនចិញ្ចឹម​ដែលមានការច្រណែន​ដោយគិតថា​ឪពុកចិញ្ចឹមរបស់ខ្លួន និងប្រគល់របស់មានតំលៃឲ្យទៅជនសង្ស័យទៀតហើយក៏កើតចិត្តក្តៅក្រហាយបានជិះម៉ូតូចេញក្រៅនិង​ ប្រាប់ទៅឪពុកចិញ្ចឹមថា​ បើេគត្រឡប់មកវិញ​ ឃើញជនសង្ស័យ​នៅក្នុងផ្ទះ​ទៀត​ នោះគេនិងរករឿង​ ហើយក៏ជិះម៉ូតូចេញទៅ​។

លុះមួយសន្ទុះក្រោយមកបានត្រឡប់មកផ្ទះវិញក៏ឃើញជនសង្ស័យ​រួមជាមួយឪពុកកំពុងតែ​គូសប្លង់ផ្ទះ​ ក៏កើតក្តៅក្រហាយ​មែនទែន​ បានទាត់ធាក់កៅអី​ដែលនៅក្នុងផ្ទះ​ ខ្ទាតទៅជិតត្រូវ​ឪពុកចិញ្ចឹម​ឃើញដូចនោះជនង្ស័យបានចូល​ទៅឃាត់តែឃាត់មិនស្តាប់​ ធ្វើអោយមានការ​ប្រតាយប្រតប់គ្នា​ រហូតឈានទៅដល់ជន​សង្ស័យរត់ទៅដកកាំភ្លើង​ខ្លី​ពីក្នុងកាតាប​ ដើម្បីគំរាមតែមិនទាន់​បានគំរាមផងជន​រងគ្រោះបានរត់ទៅប្តឹង​សមត្ថកិច្ច​ភ្លាមៗនោះសមត្ថកច្ចបានចុះមកធ្វើការឃាត់ខ្លួន​ជនង្ស័យយកទៅ​សួរនាំ​រឿងហិង្សា និងប្រើប្រាស់កាំភ្លើង​ដោយពុំមានការអនុញ្ញត្តិ​ដើម្បីចាត់ការ​ទៅតាមផ្លូវច្បាប់​ ។

ជនសង្ស័យដែឃាត់ខ្លួនរួម​ជាមួយអាវុធខ្លី១ដើម ឈ្មោះ​ សួន ​រ៉ាសុី​ អាយុ២២ឆ្នាំ​  រឺឯជនរងគ្រោះឈ្មោះ​ ឆន​ ម៉ារឌី​ អាយុ២៣ឆ្នាំ​ ៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី