តើធ្មេញរបស់អ្នកដែលបាត់បង់ភាពភ្លឺថ្លា ដោយសារតែពណ៍ប្រផេះ ឬក៏ដោយសារតែ ស្នាមប្រឡាក់?ភាពប្រឡាក់ច្រើនកើតឡើងនៅ អាយុរបស់យើង ប៉ុន្តែអាហារ ភេសជ្ជះខ្លះនិង ទឹកថ្នាំខ្ពុលមាត់ អាចធ្វើមានស្នឹមនៅជាប់និងធ្មេញ។ ដោះស្រាយបញ្ហាដោយខ្លួនឯង ដើម្បីជួយអោយធ្មេញរបស់អ្នកភ្លឺសស្អាត និងជៀសផុតពីសារធាតុដែលធ្វើអោយធ្មេញមានដុះស្នឹមនិងអាចជួយបញ្ឈប់ការប្រែពណ៌ នៃធ្មេញ។ ប្រើអាថ៌កំបាំងដើម្បីធ្វើអោយធ្មេញស ដើម្បីស្តារឡើងនូវស្នាមញញឹមរបស់អ្នក។

០១) ធ្វើអោយធ្មេញសដោយខ្លួនអ្នក

អ្នកនឹងអាចកំចាត់ចោលស្នាមស្នឹមដែលនៅផ្នែកខាងលើនៃធ្មេញរបស់ អ្នកដោយខ្លួនអ្នក។ ផលិតផលដែលធ្វើអោយធ្មេញស មួយចំនួនដូចជា ឩបករណ៍ ថ្នាំលាប និងថ្នាំដុសធ្មេញនិង អាចធ្វើអោយស្នាមស្នឹមឡើងស្តើង។ មានដំណោះស្រាយសម័យចាស់ ខ្លះៗដែលអ្នកអាចសាកល្បង។ ផលិតផលដែលធ្វើអោយធ្មេញស អ្នកអាចរកទិញបាននូវតាមបណ្តាហាងលក់ថ្នាំ ដែលបានបង្ហាញ ពីផលិតផល ដែលមាននៅក្នុងហាង។ ថ្នាំដុសធ្មេញប្រើសំរាប់ដុសខាត់ និងជាសារធាតុគីមីដែលអាចជំរុះចោល នូវស្នឹមដែលនៅ ផ្នែកខាងលើនៃ ធ្មេញ។ ចំពោះស្នឹមដែលនៅជាប់ក្រាស់ អ្នកនឹងត្រូវការជំនួយពីទន្តពេទ្យ។

០២) ឩបករណ៍ដែលធ្វើអោយធ្មេញស

ឩបករណ៍ដែលធ្វើអោយធ្មេញស គឺមានផ្ទុកនូវ carbamide peroxideជាសាប៊ូដែលអាចដុសខាត់ទាំងស្នាមស្នឹមដែលនៅជ្រៅនិង នៅលើៗ និង អាចប្តូរពណ៍ធ្មេញពីធម្មជាតិរបស់អ្នកផងដែរ។ បើសិនអ្នកមានស្នាមស្នឹមកាហេ្វ នៅជាប់និងធ្មេញសាប៊ូដុសខាត់ ជាអ្នកដែលអាចជួយអ្នកបាន។ ជាមួយនិងឩបករណ៍ខ្លះ អ្នកអាចលាប Peroxide-based gel លើធ្មេញរបស់អ្នកជាមួយច្រាស ដុសធ្មេញតូចមួយ។ ចំពោះឩបករណ៍ផ្សេងទៀត សារធាតុអន្ធិលៗ គឺនៅក្នុងទ្រនាប់របស់ធ្មេញ ។

០៣) ការធ្វើអោយធេ្មញសដោយការប្រើថ្នាំលាបលើធ្មេញ

ការធ្វើអោយធេ្មញសដោយការប្រើថ្នាំលាបលើធ្មេញនិងធ្វើអោយធេ្មញ របស់អ្នកលែងមានស្នាមស្នឹម។ ឩបករណ៍ទាំងនេះ មានលក្ខណះស្តើង ស្ទើរតែមើលមិនឃើញ និង ហើយនៅសរសៃមានដោយ Peroxide-basedជា ជេល ធ្វើអោយធេ្មញស។

០៤) ថ្នាំដុសធេ្មញធ្វើអោយធ្មេញស

តើ ថ្នាំត្រូវយកស្នាមស្នឹមនៅលើធេ្មញចេញបានយ៉ាងដូចម្តេច?ថ្នាំដុស ធេ្មញដែលអាចរកទិញបានតាមហាងដោយមិនចាំបាច់ វេជ្ជបញ្ជា ជេល និងទឹកថ្នាំដែលអាចជួយយកចេញនូវស្នាមស្នឹមនៅផ្ទៃខាងលើនៃធ្មេញ។ ផលិតផលជាច្រើនមានផ្ទុកដោយសារធាតុ ដុសខាត់ សារធាតុគីមី ឬក៏ ភ្នាក់ងារប៉ូលា វា មិនដូចជាការធ្វើអោយធ្មេញសដោយ ប្រើសាប៊ូនោះទេព្រោះវាមិនបានប្តូរពណ៍ធ្មេញ ធម្មជាតិនោះទេ។

០៥) មធ្យោបាយដោះស្រាយសំរាប់ការធ្វើអោយធ្មេញស

មនុស្សខ្លះនៅតែ ចង់ប្រើមធ្យោបាយដោះស្រាយចាស់នៃការ ដុតទឹកសូដា និង ថ្នាំដុសធ្មេញដើម្បីធ្វើអោយធ្មេញសនៅតាមលំនៅ ឋាន។ អាហារខ្លះដូចជា ស្ពៃក្តោបចិន ផ្លែប៉ោម ផ្លែព័រ និង ការ៉ុត អាចជួយ លាងចោលនូវកាកសំនល់ដែលនៅលើធេ្មញរបស់អ្នក។ ការទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករគឺជាអ្នកដែលមានសកម្មភាពលាង សំអាតនិងជាគន្លឹះបញ្ចេញទឹកមាត់។

០៦) ការការពារស្នាមស្នឹមនៅលើធ្មេញ

នៅពេល អាយុរបស់យើងកាន់តែចាស់ស្រទាប់ខាងក្រៅនៃធ្មេញ ស្តើងទៅៗ។ស្រទាប់ដែលគេច្រើនសំគាល់ហៅថាស្រទាប់ dentinគឺ មានពណ៍លឿង។ ដូចនេះហើយវាជារឿងសំខាន់ក្នុងការព្យាយាមជៀងវាងពីស្នាមស្នឹមនៅលើ ធេ្មញពីដំបូង ជាពិសេសបន្ទាប់ពីការធ្វើ អោយធ្មេញសហើយ។

០៧) ចូរកុំជក់បារី

មិនត្រឹមតែមានផលអាក្រក់ ចំពោះសុខភាពនោះទេ ការជក់បារីគឺជាការប្រព្រឹត្តិខុសនៅពេលដែលវាធ្វើអោយមានស្នាមស្នឹមជាប់ ធេ្មញ។ ថ្នាំជក់ជាមូលហេតុធ្វើអោយមានស្នឹមពណ៍ត្នោតដែលចូលទៅក្នុងចង្អូរ និងរន្ធរបស់ស្រទាប់ធេ្មញ។ ស្នឹមដោយសារថ្នាំជក់ មានការពិបាកយកចេញដោយការដុសធេ្មញតែម្យ៉ាងណាស់។ អ្នកជក់បារីយូរប៉ុណ្ណាស្នឹមកាន់ច្រើនប៉ុណ្ណឹង។ ការជក់បារីក៏ជាមួលហេតុ ធ្វើអោយខ្យល់ដង្ហើមមានក្លិនអាក្រក់ ហើយធ្វើអោយរលាកអញ្ចាញផងដែរ និងធ្វើអោយមានកត្តាប្រឈមមុខនិងមហារីក គ្រប់ប្រភេទ។

០៨) អាហារដែលធ្វើអោយមានស្នឹមជាប់ធ្មេញ

មាន ហេតុផលផ្សេងទៀតក្នុងការមើលនូវអ្វីដែលអ្នកបរិភោគ។ អាហារខ្លះអាចធ្វើអោយធេ្មញប្តូរពណ៌។ទន្តពេទ្យបាននិយាយថានេះ គឺជាវិធីសំរាប់ប្រាប់អ្នកពីកំហុស៖ អ្វីដែលអាចធ្វើអោយមានស្នឹមសៗជាប់និងធ្មេញ ស្នឹមកាហ្វេ ជាឩទាហរណ៍។កំហុសផ្សេងទៀត មានដូចជាតែ សូដាខ្មៅ និងទឹកផ្លែឈើ។ ស្នឹមទាំងនោះវិវត្តន៍ទៅយឺតៗនិងអាចសំគាល់បាននៅពេលដែលយើងចាស់។

០៩) គិតនូវពេលដែលអ្នកផឹក

ការផឹកស្រាក្រហមក៏ ទឹកទំពាំងបាយជូក៏អាចធ្វើអោយមានកាន់ស្នឹមបាន យ៉ាងស្រួលដែរ។ វាមិនមានន័យថាអោយអ្នកបោះបង់ វានោះទេ ប៉ុន្តែត្រូវខ្ពុលមាត់បន្ទាប់ ពីផឹកហើយ។ អាហារភាគច្រើនដែលធ្វើអោយធ្មេញមានស្នឹមកាន់ផ្លែឈើ និងបន្លែពណ៌ចាស់ ផ្តល់អោយពួកគេនូវសារជាតិចិញ្ចឹម។ ប៉ុន្តែពណ៌ផ្លែ blueberriesនិង blackberries ក៏ជាប់នៅលើធ្មេញដែរ។ ការពារស្នឹមជាប់ធ្មេញ ដោយ៖

-ដុសធ្មេញភា្លមៗបន្ទាប់ពីញុំាអាហារហើយ
-ខ្ពុលមាត់ជាមួយទឹក

១០) ផឹកទឹកសម្រាប់កីឡាប៉ះពាល់ធ្មេញ?

នៅពេលដែលអ្នកផឹកភេសជ្ជះដែលមានជាតិផ្អែមវាមិនមានការល្អសំរាប់ធ្មេញនោះទេ។ទឹកពិសារ បង្កើនកំលាំងនិងទឹកផឹកសំរាប់ការ ហាត់ប្រាណក៏អាចមានផលអាក្រក់ដែរ។នេះបើយោងទៅតាម ការសិក្សាមួយនៅក្នុង General Dentistry។ អ្នកស្រាវជ្រាវបាន រកឃើញថា ភេសជ្ជះទាំងនេះ ក៏ដូចជា ទឹកផ្លែក្រូចដប និងអាចធ្វើអោយសឹកធ្មេញបន្ទាប់ពីការប្រើវាក្នុងរយ:ពេលយូរ។

ជាលទ្ធផលធ្វើអោយមានភាពស្រអាប់និងការប្តូរពណ៌របស់ធ្មេញ។ ដើម្បីការពារការសឹកធ្មេញគឺ៖

-កុំបៀមនិងក្រេបភេសជ្ជះទាំងយឺតៗក្នុងរយះពេលយូរ
-ចូរខ្ពុលមាត់ជាមួយនិងទឹកនៅពេលអ្នកផឹកហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង