CamNews

អភិបាលក្រុងទម្លាក់ការងារជូនចៅហ្វាយខណ្ឌទាំង១២ ជួសជុសផ្លូវដោយខ្លួនឯង តាមមូលដ្ឋាន

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសប្រគល់ការងារជូនអភិបាលខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវលើការជួសជុលផ្លូវដោយខ្លួន តាមមូលដ្ឋាន ប៉ុន្តែការចំណាយនៃការជួសជុលផ្លូវនោះ គឺសាលារាជធានីភ្នំពេញ ជាអ្នកចេញ។

ការប្រកាសទម្លាក់ការងារជួសជុលផ្លូវបស់អភិបាលរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំភាក្សា​ ក្នុងការដោះស្រាយការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «នេះជាម៉ែត្រ វាស់ស្ទង់សមត្ថភាពការងារ របស់អស់លោកហើយ តើអាចធ្វើបាន ឫមិនបាន ហើយបើធ្វើការងារនេះមិនបានទេ សូមដើរចេញទៅ»។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានទម្លាក់ការទទួលខុសត្រូវមួយផ្នែក ដើម្បីឲ្យចៅហ្វាយខណ្ឌ ចូលរួមថែរក្សា និងទទួលខុសត្រូវ ចំពោះចំណុចភ្លើងស្តុប​ ដែលមាននៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ ជាពិសេសស្នើដល់ចៅហ្វាយខណ្ឌទាំងអស់ ចូលរួមដោះស្រាយការកក និងសម្រួលស្ទះចរាចរណ៍។

លោក ប៉ា សុជាតិវង្ស បានចៅហ្វាយខណ្ឌ ត្រូវចុះស្តារ អណ្តូងលូឲ្យបានមុនរដូវភ្លៀងធ្លាក់ផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញូវអាស៊ី