ខាងក្រោមនេះជាបុគ្គលទាំង ១០នាកដែលគាត់មានជីវិតរស់នៅយូរអង្វែងបំផុតនៅក្នុងពិភព
លោក យើងនេះ ៖
១.ស្រ្តី Jeanne Calment អាយុ ១២២ ឆ្នាំ ១៦៤ថ្ងៃ
ស្រ្តី Jeanne Calment ជាជនជាតិបារាំង បានទទួលមរណៈភាពក្នុងឆ្នាំ ១៩៩៧ ពេលនោះគាត់
មានអាយុ ១២២ឆ្នាំនិង ១៦៤ ថ្ងៃ ។ កាលពីគាត់មានអាយុ ១០០ឆ្នាំ គាត់នៅជិះកង់បានធម្មតា
ចំណែកឯចំណីអាហារដែលគាត់ទទួលទានវិញក៏មិនមានអ្វីពិសេសដែរ គឺគ្រាន់តែប្រើប្រេង
អូលីវ ក្នុងការចំអិនចំណីអាហារ ។ គាត់ក៏ចូលចិត្តយកប្រេងនេះមកលាបលើស្បែករបស់គាត់
ផងដែរ ។ មួយសប្តាហ៍គាត់ទទួលទាន សូកូឡា ប្រមាណជា ២,២គីឡូក្រាម ។
២.Shigechiyo Izumi អាយុ ១២០ឆ្នាំ និង ២៣៧ថ្ងៃ
លោកតាគឺជាជនជាតិ ជប៉ុន គាត់កើតនៅឆ្នាំ ១៨៦៥ និងទទួលមរណៈភាពនៅថ្ងៃទី ២២ កុម្ភៈ
១៩៦៨ ពេលនោះគាត់មានអាយុ ១២០ឆ្នាំ និង ២៣៧ថ្ងៃ ។ គាត់ត្រូវបានគេចាត់ទុកថាជា
បុគ្គលម្នាក់នៃបុរសភេទដែលរស់នៅបានយូរបំផុតកំរមាន ។ គាត់ចូលចិត្តពិសារភេសជ្ជៈមាន
ជាតិអាល់កុល ជាពិសេសគឺស្រា shochu ។ ក្នុងជីវិតរបស់លោកតាបានឆ្លងកាត់នូវអាណតិ្ត
របស់នាយករដ្ឋមន្រ្តីចំនួន ៧១ រូបនិងទទួលមរណៈភាពដោយសាររោគរលាកសួត ។
៣.ស្រ្តីឈ្មោះ Sarah Knauss អាយុ ១១៩ឆ្នាំ និង ៩៧ថ្ងៃ
គាត់កើតនៅក្នុងរដ្ឋ Pennsylvania និងរស់នៅទីនោះពេញមួយជីវិតរបស់គាត់ ។ គាត់កើតនៅ
ឆ្នាំ ១៨៨០ និង បានទទួលមរណៈភាពនៅក្នុងឆ្នាំ ១៩៩៩ និងជាមនុស្សដែលមានអាយុច្រើន
បំផុតនៅក្នុងសហរដ្ឋអាមេរិច ។ គាត់ចូលចិត្តទស្សនាកីឡា golf និងទទួលទានដំឡូងចៀន ។
ប្រការគួរអោយសោកស្តាយបំផុតសំរាប់គាត់គឺគាត់មិនបានទទួលស្វាគមន៍អបអរនូវសហវត្សរ៍
ថ្មីដោយសារតែគាត់ទទួលមរណៈភាពចំថ្ងៃ ៣០ ខែធ្នូ ១៩៩៩ ។
៤.ស្រ្តីឈ្មោះ Lucy Hannah អាយុ ១១៧ឆ្នាំ និង ២៤៨ថ្ងៃ
គាត់កើតនៅឆ្នាំ ១៨៧៥ និងបានទទួលមរណៈភាពនៅឆ្នាំ ១៩៩៣ ពេលនោះគាត់មានអាយុ
១១៧ ឆ្នាំ និង ២៤៨ថ្ងៃ ។
៥.លោកតា Marie-Louise Meilleur អាយុ ១១៧ឆ្នាំ ២៣០ថ្ងៃ
គាត់ទទួលមរណៈភាពនៅក្នុងឆ្នាំ ១៩៩៨ នៅក្រោយពេលដែលកូនប្រុស និងកូនស្រីរបស់
គាត់បានប្រារព្ធពីធីខួបកំនើតគំរប់វ័យ ៩០ឆ្នាំ ។ កាលពីពេលដែលគាត់នៅរស់លោកតា
Marie-Louise Meilleur គាត់កំរទទួលទានសាច់ណាស់ តែបែរជាចូលចិត្តនិងពូកែពិសារបារី
បំផុត។
៦.ស្រ្តី Maria Esther Heredia de Capovilla អាយុ ១១៦ឆ្នាំ និង ៣៤៧ថ្ងៃ
គាត់កើតនៅថ្ងៃទី ១៤កញ្ញា ឆ្នាំ១៨៨៩ និងទទួលមរណៈភាពនៅថ្ងៃទី ២៧ ខែសីហា
ឆ្នាំ២០០៦។ កាលពីគាត់មានអាយុបាន ១០០ឆ្នាំគាត់ហៀបនឹងបាត់បង់ជីវិតម្តងរួចមកហើយ
ដោយសារសុខភាពថមថយ តែក្រោយមកស្រាប់តែជាសះស្បើយឡើងវិញនិងមានកំលាំង
ខ្លាំងក្លាជាងមុនរហូតមកដល់ពេលដែលគាត់ទទួលមរណៈភាព ។ មកដល់អាយុបាន ១១៦ឆ្នាំ
គាត់នៅតែអាចមើលទូរទស្សន៍ អានកាសែត និងធ្វើដំណើរថ្មើជើងដោយមិនបាច់ឈើច្រត់ ។
គាត់ទទួលមរណៈភាពដោយសាររោគរលាកសួត នៅមុនពេល ១៨ថ្ងៃនៃការឈានចូលអាយុ
១១៧ឆ្នាំ ។
៧.ស្រ្តី Tane Ikai អាយុ ១១៦ឆ្នាំ និង១៧៥ថ្ងៃ
គាត់ត្រូវបានមានឈ្មោះក្នុងបញ្ជីរស្រ្តីមានអាយុច្រើនជាងគេនៅក្នុងប្រទេសជប៉ុន ។ គាត់
ទទួលមរណៈភាពឆ្នាំ ២០០៥ គិតមកដល់ពេលនោះគាត់មានអាយុ ១១៦ឆ្នាំ និង១៧៥ថ្ងៃ។
មិនតែប៉ុណ្ណោះគាត់រស់នៅបានយូរជាងកូនទាំងពីររបស់គាត់ទៅទៀត ។
៨.ស្រ្តី Elizabeth Bolden អាយុ ១១៦ឆ្នាំ និង ១១៨ថ្ងៃ
គាត់កើតនៅក្នុងរដ្ឋ Tennessee ថ្ងៃទី ១៥ សីហា ១៨៩០ និងទទួលមរណៈភាពនៅថ្ងៃទី ១១
ខែធ្នូ ឆ្នាំ២០០៦ ។ គាត់មានកូនទាំងអស់ ៧នាក់ ហើយមានតែ ២នាក់ប៉ុណ្ណោះដែលអាចរស់
នៅទាន់ពេលគាត់ទទួលមរណៈភាព ។ គិតមកដល់ពេលដែលគាត់ទទួលមរណៈភាពនេះ
គាត់មានចៅទាំងអស់ ៤០នាក់ ចៅទួត ៧៥នាក់ ចៅលួត ១៥០នាក់ និងចៅលា ២២០នាក់ ។
៩.ស្រ្តីឈ្មោះ Carrie C. White អាយុ ១១៦ឆ្នាំ ៨៨ថ្ងៃ
គាត់កើតនៅឆ្នាំ ១៨៧៤ និងទទួលមរណៈភាពនៅ ឆ្នាំ១៩៩១ ។ ការទទួលមរណៈភាពរបស់
គាត់មិនមែនដោយសារអាយុជរារបស់គាត់ទេ តែមកពីជំងឺសសៃប្រសាទ ។
១០.ស្រ្តី Kamato Hongo អាយុ ១១៦ឆ្នាំ និង ៤៨ថ្ងៃ
គាត់កើតនៅថ្ងៃទី ១៦ កញ្ញា ១៨៨៧ និងទទួលមរណៈភាពនៅថ្ងៃទី ៣១ខែតុលាឆ្នាំ ២០០៣
បន្ទាប់ពីធ្វើពិធីខួបកំណើតគំរប់ ១១៦ឆ្នាំបាន ប្រហែល ១ខែ ។ គាត់ទទួលមរណៈភាពដោយ
សាររោគរលាកសួត ៕
(ពី Zing)
រដ្ឋា