CamNews

អាហារពេលព្រឹក ជួយបំប៉នបេះដូង និង​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ នឹង​ការ​កើត​ជំងឺ​​ដាច់​សរ​សៃ​ឈាម​ខួរ

(អាមេរិក)៖ អាហារពេលព្រឹក មានសារសំខាន់បំផុត ព្រោះជាប្រភពថាមពល ដែលរាងកាយត្រូវយកទៅប្រើប្រាស់ ពេញមួយថ្ងៃ។ ក្រៅពីនេះអាហារពេលព្រឹក ថែមទាំងអាចការពារជំងឺ ទឹកនោមផ្អែម បំប៉នបេះដូង និងជួយសម្រកទម្ងន់ បានទៀតផង។ នេះបើយោងតាមប្រភព​ព័ត៌មាន Health News ចេញផ្សាយ នៅថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លទ្ធផល នៃការស្រាវជ្រាវពីសមាគមពេទ្យ​ជំងឺបេះដូង ក្នុងសហរដ្ឋអាមេរិក រកឃើញថា ការទទួលទានអាហារពេលព្រឹក យ៉ាងទៀងទាត់ ជួយកាត់បន្ថយការប្រឈមមុខ នឹងការកើតជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺបេះដូង។

​លើសពីនេះ វាថែមទាំងជួយកាត់បន្ថយ អាការខ្សោយល្ហិតល្ហៃបាន។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកដែលទទួលទានគ្រាប់ធញ្ញជាតិរាល់ថ្ងៃ ជាអាហារពេលព្រឹក អស់រយៈពេលជាង៥ឆ្នាំ មានអាយុយឺនយូរ ព្រោះគ្រាប់ធញ្ញាជាតិ មានសារធាតុប្រឆាំង​រ៉ាឌីកាល់សេរី កាកសសៃអា​ហារ និងកត្តាផ្សេងៗ ដែលជួយកាត់បន្ថយការ ប្រឈមមុខនឹងជំងឺបេះដូង។

ជាពិសេសវាថែមទាំងជួយ កាត់បន្ថយកូឡេស្តូរ៉លក្នុងឈាម និងបន្ថយសម្ពាធឈាមជំរុញ​ឲ្យរាងកាយប្រើគ្លុយកូស និងអ័រម៉ូនអំាងស៊ុយលីន កាន់តែល្អឡើង។
អ្នកជំនាញ ថែមទាំងបានបញ្ជាក់ថា អាហារពេលព្រឹកជួយ​សម្រកទម្ងន់បាន ព្រោះធ្វើឲ្យអន្តរកម្ម​របស់រាងកាយ អាចគ្រប់គ្រងបរិមាណការ​ទទួលទានអាហារ ក្នុងពេលបន្ទាប់។

ការបង្អត់អាហារពេលព្រឹក អាចធ្វើឲ្យកម្រិតជាតិស្ករ​ក្នុងឈាម ចុះទាបព្រោះរាងកាយអត់​អាហារ១០ ទៅ ១២ម៉ោងទៅហើយទម្រាំ​ដល់ពេលព្រឹក ទើបធ្វើឲ្យមានទំនោរទទួលទានអាហារ ដែលមានថាមពល និងជាតិខ្លាញ់ នៅថ្ងៃត្រង់ ឬអាហារពេលបន្ទាប់ទៀត ជាហេតុធ្វើឲ្យកើតជំងឺធាត់ នៅទីបំផុត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង