ព័ត៌មានអន្តរជាតិ ៖ ជំនួយការបើកយន្តហោះ Germanwings ដែលបានធ្លាក់ចុះ នៅជ្រលងភ្នំ Alps ភាគ ខាងត្បូង ប្រទេសបារាំង សម្លាប់អ្នកដំណើរគ្មានសល់ទាំង ១៥០ នាក់ លោក មានឈ្មោះថា Andreas Lubitz នោះ ស្តែងអោយឃើញថា លោកមានចេតនា ក្នុង ការបើក យន្ត ហោះធ្លាក់ ក្នុងន័យកំទេចយន្ត ហោះផ្ទាល់តែម្តង ។

ព្រះរាជអាជ្ញា មកពីទីក្រុងធំ លំដាប់ទី ២ របស់ប្រទេស បារាំង ទីក្រុង Marseille លោក Brice Robin សរ បញ្ជាក់អោយដឹង ក្រោយពីដកស្រង់ សម្រង់ព័ត៌មានមួយចំនួន ពីប្រអប់ខ្មៅថតសម្លេង យន្តហោះធ្លាក់ អោយដឹងថា ៖ ជំនួយការបើកយន្តហោះ គឺមានវត្តមាន តែម្នាក់ ឯង នៅក្នុងបន្ទប់កាប៊ិន បើកយន្តហោះ ពោល លោកមានចេតនា បើកយន្តហោះអោយធ្លាក់ ខណៈ ពី លុតបើកយន្តហោះ ត្រូវបានចាក់សោរ ជាប់នៅខាងក្រៅ ។លោក Robin បន្តអោយដឹងថាមានសម្លេងស្ងាត់ជ្រងំនៅក្នុងបន្ទប់អ្នកបើកយន្តហោះ ស្របពេលដែលពីលុត បានព្យាយាមជាខ្លាំង ក្នុងការគោះទ្វារ វាយ ទ្វារ បំណងអាចចូលបន្ទប់បើកយន្ត ហោះរបស់ខ្លួនវិញ ។

លោកបានបន្តអោយដឹងថាក្រុមមន្រ្តីត្រួតពិនិត្យអាកាសចរណ៍បានព្យាយាមទាក់ទងជាច្រើនលើកច្រើន សាជាមួយនឹងយន្តហោះ មុនជួបគ្រោះថ្នាក់ធ្លាក់ខាងលើ ប៉ុន្តែ ពុំមានការឆ្លើយតបនោះទេ។ វិនាទីនោះ គេបានឭសម្លេង ក្រុមអ្នកដំណើរ ស្រែកឡើង មុនពេលយន្តហោះធ្លាក់ ។ យ៉ាងណាមិញ ព័ត៌មានលម្អិត ស្តីពីប្រវត្តិជំនួយអ្នកបើកយន្តហោះខាងលើ ពុំទាន់ដឹងជាក់ច្បាស់នៅឡើយទេខណៈចេតនាឬក៏និន្នាការ ដែលនាំអោយរូបលោក មានគោលគំនិត បើកយន្តហោះធ្លាក់ កំទេចចោល នោះ ស្ថិតនៅក្នុងសភាពស្រ ពិចស្រពិល អាថ៍កំបាំងនៅឡើយ ៕

- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី