ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃ អង្គារ កន្លងទៅនេះ នៅឯ ប្រទេស កាណាដា ឯណោះវិញ ពោលគឺ នៅក្នុងក្រុង Ontario ផ្ទាល់តែម្តង មានករណី ចេញបទអន្តរាគមន៍ ជាពិសេស ក្នុងការចុះជួយ បុរសម្នាក់ បានកើតឡើង ដោយនៅក្នុងនោះ បានប្រើប្រាស់ ឧទ្ធម្ភាគចក្រ ជួយបុរសម្នាក់ ដែលបានជាប់ នៅលើ ប្រដាប់ស្ទូច (Crane) មានរយៈ កំពស់ខ្ពស់ នេះបើយោង តាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស។

គួរបញ្ជាក់ផងដែរថា មូលហេតុ ដែលនាំ អោយមានករណី បុរសជាអ្នក បញ្ជា ប្រដាប់ស្ទូច ជាប់គាំង នៅលើ នោះក៏ព្រោះតែ ប្រដាប់ស្ទូច មួយនេះ មានវត្តមាន នៅការដ្ឋាន សាងសង់ សំណង់អាគារ សិក្សា មួយកន្លែង តែ ដឹងអីថា ជាអកុសល សំណង់អាគារ បានឆាបឆេះ ក្រោយមានគ្រោះ អគ្គីភ័យ ក៏បានញ៉ាំង អោយគាត់ ជាប់ គាំងនៅ លើនោះផ្ទាល់តែម្តង។

ជាលទ្ធផល បន្ទាប់ពី មានកិច្ចអន្តរាគមន៍ ជាពិសេស ភ្លាមៗ ឆ្លើយតប ទៅនឹងគ្រោះ អគ្គីភ័យ មួយនេះ បុរស ជាអ្នក បញ្ជាប្រដាប់ស្ទូច ម្នាក់នេះ ត្រូវបាន ឧទ្ធម្ភាគច្រមួយនេះ ជួយបានសម្រេច ជាស្ថាពរ ។ ខាងក្រោមជា វីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖

<object width="498" height="427" data="http://www.youtube.com/v/M07U74mD5NI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/M07U74mD5NI&rel=1" /></object>

<object width="499" height="428" data="http://www.youtube.com/v/9TuFz9cZ7ic&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9TuFz9cZ7ic&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ time