CamNews

នគរបាលខេត្តកែប បញ្ជូនជនដៃដល់ប្លន់សម្លាប់ក្មេងស្រី យកក្រវិលកាឡៃ ២,៥០០រៀល ទៅតុលាការ

(កែប)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជូនជនសង្ស័យម្នាក់ ដែលប្លន់សម្លាប់ក្មេងស្រី អាយុ៧ឆ្នាំម្នាក់ យកក្រវិលកាឡៃ តម្លៃ២,៥០០រៀល នៅសាលាដំបូងខេត្តកំពត់។​ នេះបើតាមការ ឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី អ៉ីង សំអុល ស្នងការនគរបាលខេត្តកែប ប្រាប់អង្គភាព Fresh News។

សូមបញ្ជាក់ថា កាលពីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ មានករណីប្លន់សម្លាប់ក្មេងស្រី យកក្រវិលកាឡៃមួយគូរ ​តម្លៃ២,៥០០រៀល នៅចំណុចចំការចុង ភូមិពីខាងជើងផ្លូវរថភ្លើង ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ដោយជនរងគ្រោះឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ ជាកូនរបស់ឈ្មោះ អែម វិចិត្រ និងប្រពន្ធឈ្មោះ ទ្រី ចិន រស់នៅភូមិកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ត្រី អ៉ីង សំអុល ដែលដឹកនាំកម្លាំងនគរបាលបង្ក្រាប និងបំបែកអំពើឃាតកម្មនេះបានឲ្យដឹងថា ម៉ោងប្រហែល១០ព្រឹក ថ្ងៃកើតហេតុ ក្មេងរងគ្រោះដែលតាមម្តាយទៅស៊ី​ឈ្នួល ធ្វើចំការម្រេចជិតកន្លែងកើតហេតុ បានសុំម្តាយមកផ្ទះវិញ តែម្នាក់ឯងដោយ ប្រាប់ថា ឃ្លានបាយ ហើយក៏បាត់ខ្លួន រហូតតែម្តង ក្រោយបាត់កូន ឪពុកម្តាយសាច់ញាតិ​ និងបងប្អូន បាននាំគ្នាដើររកក្នុងព្រៃក្បែរៗ នោះដល់រំលងអាទ្រាត្រ តែរកមិនឃើញក៏នាំគ្នាមកសម្រាកវិញ រង់ចាំពេលព្រឹកទើបរកបន្តទៀត លុះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឈ្មោះ​ ចេវ ហេង អាយុ៦២ឆ្នាំ ម្ចាស់ចំការស្វាយជិតកន្លែងកើតហេតុ បានមករៀបចំបូមទឹកទុកប្រើ ក៏ប្រទះឃើញសពក្មេងរងគ្រោះក្នុងស្រះរបស់ខ្លួន ហើយគាប់ជួនម្តាយ និងសាច់ញាតិក្មេងស្រីរងគ្រោះ ទៅតាមរកកូនក្បែរៗនោះដែរ ក៏ស្រែកហៅគ្នា មកស្រង់ក្មេងយកទៅផ្ទះរៀបចំ ធ្វើបុណ្យទាន តាមប្រពៃណីទៅ។

​ក្រោយទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ត្រី អ៉ីង សំអុល ស្នងការនគរបាលខេត្តកែប បានចាត់តាំងលោកវរសេនីយឯក ប៉ូង សុខេង ស្នងការរង ទទួលបន្ទុក​ព្រហ្មទណ្ឌ ឲ្យដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យសព កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាសង្ស័យ។

លុះនៅព្រឹកថ្ងៃទី១៨ ខែតុលា លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត រួមជាមួយលោក Jame mccabe នៃអង្គភាពការពារ កុមារ CPU អូស្ត្រាលី និងមន្ត្រីនគរបាល នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មន្ដ្រីនគរបាលជំនាញខេត្តកែប បានចុះទៅកន្លែងកើតហេតុ ម្តងទៀត ទើប​កំណត់បានមុខសញ្ញាជនសង្ស័យបាន។

នៅថ្ងៃទី១៩ ខែតុលា ​ក្រោយប្រមូលបានព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ លោកស្នងការ បានចាត់តាំងលោកស្នងការរងព្រហ្មទណ្ឌ ទៅជួបលោក ឯក ឆេងហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត ដើម្បីសុំដីការឃាត់ជនសង្ស័យ មកចាត់ការតាមច្បាប់ ហើយនៅល្ងាច ថ្ងៃដដែល កម្លាំងជំនាញឃាត់បានជនសង្ស័យ ហើយបានសាកសួរចំលើយ ពេលនោះជនសង្ស័យបានសារភាពថា ​គេពិតជាបានសម្លាប់ ក្មេងស្រី យកក្រវិល (មិនដឹងថាជាកាឡៃទេ) ​ពិតមែន តែដោយពេលបេះយកពីត្រចៀក ក្មេងនោះវាស្រែកយំ ហើយរត់សំដៅទៅចំការ ម្ដាយវិញ ខ្លួនខ្លាចបែកការ ក៏វាយសម្លាប់ចោលហើយ ចេញពីកន្លែងកើតហេតុ ទៅផ្ទះតែម្តងទៅ។

លុះដល់ម៉ោងប្រហែល៧ យប់ថ្ងៃកើតហេតុ ជនសង្ស័យបានមកយកសពក្មេងរងគ្រោះ ទៅបោះទំលាក់ចោល ក្នុងអណ្តូងចំការឈ្មោះ ចេវ ហេង ទើបត្រឡប់ទៅដេកផ្ទះវិញ បន្ទាប់ពីការទទួលស្គាល់សកម្មភាព ប្លន់សំលាប់នេះ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត រួមជាមួយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង លោកវរសេនីឯក ប៉ូង សុខេង ស្នងការរង និងមន្ត្រីពាក់ព័ន្ធ បាននាំជនសង្ស័យ ចុះទៅកន្លែងកើតហេតុជាថ្មី ដើម្បីឲ្យគេរៀបរាប់សកម្មភាពឡើងវិញ ពីដើមដល់ចប់ នឹងបាន ថតរូបភាពទុកផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី