ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារតែពួកគេ ជិះម៉ូតូមួយគ្រឿង គេចពីក្រុមក្មេងស្ទាវ ដេញវាយហើយ ជ្រុលបុកជញ្ជាំងផ្ទះគេ កាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ នៅចំណុច ខាងលិចភោជនីយដ្ឋាន លីសុជាតិ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសាក្សីនៅ កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជន២នាក់ ជិះម៉ូតូម៉ាកអាយខន ពណ៌សលាយ ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ1U-6625 ធ្វើដំណើរតាម បណ្ដោយផ្លូវលំ ក្នុងទិសដៅ ពីកើតទៅលិច ដោយគេចពីក្រុមក្មេង ស្ទាវដេញវាយ ហើយបានជ្រុល ទៅបុកនិងជញ្ជាំងផ្ទះគេ បណ្ដាលឲ្យ យុវជនជាអ្នកបើកម៉ូតូ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ។

ជនរងគ្រោះដែលស្លាប់ត្រូវបាន គេស្គាល់ឈ្មោះ ផុន ពិសិដ្ឋ អាយុ២១ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិ-សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ដែលរបួសឈ្មោះ ភ័ក្តី អាយុ១៩ ឆ្នាំ ស្នាក់ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចទំនាក់ទំនង ហៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សទុកដើម្បីរងចាំដោះស្រាយពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល