(ភ្នំពេញ)៖ តារាចម្រៀងប្រុស មានសំណាងជាងគេក្នុងសិល្បៈ បានប្រពន្ធជាកូនសេដ្ឋីស្រុកមង្គលបូរី លោក កែវ វាសនា ត្រូវបានគេកោតសរសើរ នៅសំណាងដ៏ល្អរបស់លោក មិនតិចទេ ព្រោះអ្នកសិល្បៈប្រុសភាគច្រើន សំណាងមិនសូវជាល្អបែបនេះទេ។ បន្ទាប់ពីផ្ទុះដំណឹងដោយពាក្យចចាមអារ៉ាម ថា មានការលែងលះជាមួយភរិយាទើបរៀបការ ហើយលោកបានចេញមុខប្រឆាំងដាច់ខាតថា ពុំមែនជាការពិតរួចមក ថ្មីៗនេះលោកបានទទួលរងព្រនង់នៃការរិះគន់មួយទៀត ជុំវិញការលួចចំឡងពីបទចម្រៀង ដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា ដល់ទីរាប់លាននាក់ក្នុងយូធូប។

តារាចម្រៀង កែវ វាសនា ជួបរឿងក្ដៅចិត្តមិនតិចទេ នៅពេលមានពួកអ្នកសរសេរព័ត៌មានថា លោកលែងលះប្រពន្ធរបស់ខ្លួន ខណៈដែលលោកនឹងក្លាយជាឪពុកគេ ក្នុងពេលឆាប់ៗនេះ ក្រៅពីទទួលបានគ្រួសារដ៏កក់ក្ដៅ ការងារសិល្បៈរបស់លោក ក៏រីកចំរើនមិនធម្មតាដែរ ព្រោះបទចម្រៀងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកចូលក្នុងផលិតកម្ម ថោន តែបទចម្រៀងមួយបទមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» បានទទួលការរិះគន់ខ្លាំង ព្រោះបានលួចចំលងពីបទចម្រៀងដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា រាប់លានក្នុងបណ្ដាញ You Tube។

បទចម្រៀងដើមរបស់លោក កែវ វាសនា មានចំណងជើងថា«ไสว่าสิบ่ถิ่มกัน -សៃវ៉ាសិបបធីបកាន់» (សន្យាហើយថាមិនចោលគ្នា ) ច្រៀងដោយ ก้องหล้า ยอดจำปา (កងឡាយ យតចាំប៉ា) ដែលបទចម្រៀងនេះ និយាយពីជីវិតស្នេហាគូសង្សា ស្រុកស្រែ ដែលបានសន្យាថា មិនចោលគ្នា ។ តែទីបំផុតក៏ចោលគ្នា ហើយវាជារឿងពិត ហើយល្បីជាប់លេខ១ នៅប្រទេស បានវាបានផ្លាស់ប្ដូរជីវិតកម្មករម្នាក់ ក្លាយជាតារាល្បី មិនខុសអីពីលោក សាពូន មីដាដា ច្រៀងរឿងរ៉ាវជិវិតពិត រួចក៏ក្លាយជាតារាចម្រៀងល្បីម្នាក់។

ក្រោយពីបទចម្រៀង កែវ វាសនា បានចេញលក់ ក្រុមអ្នកគាំទ្រតារាចម្រៀងថៃ បាននាំគ្នារិះគន់ កែវ វាសនា មិនសំចៃដៃ ព្រោះមិនមែនលើកទី១ទេ ដែលតារាចម្រៀងខ្មែរ យកបទចម្រៀងល្បីៗថៃ មកច្រៀង គេបានដៀលលោក កែវ វាសនាថា «ថោកទាប» ដែលលួចចំឡងបទចម្រៀងគេ។ អ្នកខ្លះបាននិយាយថា លួចចំឡងទៀតហើយ លួចឲ្យច្រើនៗទៅ កុំបាច់មានខួរធ្វើបទថ្មីអី។

លោក កែវ វាសនា មិនអាចសុំការបំភ្លឺ ទាក់ទងនឹងការដៀលត្មិះពីសំណាក់ អ្នកគាំទ្រថៃបានទេ ។ តែបទចម្រៀងនេះ ត្រូវបានសរសេរទំនុកជាថ្មី ដោយលោក ងួន សុបិន អ្នកនិពន្ធ និង ដឹកនាំសម្ដែង ព្រមទាំងជាតារាកំប្លែងផងដែរ ។ ថ្វីត្បិតតែលោកច្រៀងបានពីរោះ សំឡេងល្អ តែប្រជាជនខ្មែរហាក់មិនសូវសាទរលោកទេ ព្រោះជាទង្វើអាប់ឱនដល់សិល្បៈខ្មែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង