CamNews

យុវជនម្នាក់ ទ្រាំនឹងសម្រស់សង្សាខ្លួនលែងបាន បង្ខាំងទុកចាប់រំលោភបានសម្រេច ២ដង ក្នុងរយៈពេល ៣ថ្ងៃ

(កោះកុង)៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ ៣៖១៥នាទីថ្ងៃទី១៩ ខែមករាឆ្នាំ២០១៦​ កន្លងទៅ ដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈ​លើក្មេងស្រីអាយុ១៣ឆ្នាំ កាលពីថ្ងៃទី១៦​-១៧ ខែមករា ហើយបង្ខាំងទុកមិនឲ្យមកផ្ទះទៀតផង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សិនសាន តាណា អាយុ២២ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ក្មេងស្រីរងគ្រោះឈ្មោះ ថ ស ព ភេទស្រីអាយុ១៣ឆ្នាំ មានទីលំនៅក្រុងខេមរភូមិន្ទ។ ប្រភពដដែលបានបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេង​ស្រីរងគ្រោះ​ សមត្ថកិច្ច​ក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានចាប់រំលោភ​សេពសន្ធវៈ​លើក្មេងស្រីជា​​សង្សាពិតប្រាកដមែន។

ម្តាយក្មេងស្រីរងបាននិយាយថាគាត់បាត់កូនគាត់ពីផ្ទះ៣ថ្ងៃ ហើយដល់ពេលកូនទូរស័ព្ទមក​រកគាត់ថា មានគេឃាត់ទុក ពេលនោះគាត់បានអង្វរជនសង្ស័យ​ឲ្យកូនគាត់មកផ្ទះដាំបាយ​ឲ្យប្អូនហូបទើប​ជនសង្ស័យឲ្យមក។

ពេលឃើញភ្នែកជាំទាំងសងខាងទើបសួរនាំ ទៅដឹងសាច់រឿងទើបទៅដាក់ពាក្យបណ្តឹង ឃាត់ខ្លួនបានតែម្តងទៅ។ បច្ចុប្បន្ន សមត្ថកិច្ចបាន​កំពុងកសាងសំណំុរឿង​បញ្ជូនទៅតុលាការ​ដើម្បីចាត់ការ​ទៅតាម​ផ្លូវច្បាប់។

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី