ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាម ជ្រុលនិយម The Islamic State (IS) បានសម្លាប់ កាត់ក្បាល មនុស្ស ហោចណាស់ ១៧ នាក់ ចាប់តាំងពីក្រុម ឧទ្ទាម សាហាវមួយនេះ ដណ្តើម និង គ្រប់គ្រងបាន ទីក្រុង បុរាណ ទីក្រុង Palmyra នៅថ្ងៃពុធ កន្លងទៅ នេះបើតាមការគូសបញ្ជាក់អោយ ដឹងពីក្រុមសង្កេតការណ៍ នៅថ្ងៃព្រហស្បត្តិ៍ ។

ជនរងគ្រោះមួយចំនួន ក្នុងចំណោមជនរងគ្រោះស្លាប់ទាំង ១៧ នាក់ មួយចំនួន គឺជាកងកម្លាំងរដ្ឋាភិ បាល និងក្រុមមនុស្សមួយចំនួនផ្សេងទៀត ដែលមានភក្កីភាព ចំពោះ រដ្ឋាភិបាល នេះបើយោងតាម ការគូសបញ្ជាក់អោយដឹង ពីក្រុមអង្កេត សិទ្ធ មនុស្ស នៅ ក្នុងប្រទេស ស៊ីរី ។ អង្គការ ឃ្លាំមើលសិទ្ធ មនុស្ស មានមូលដ្ឋាន នៅក្នុងទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស អោយដឹងថា ជនរងគ្រោះស្លាប់ដោយ ការប្រហារជីវិត ភាគច្រើនគឺត្រូវសម្លាប់កាត់ក្បាល ដោយ ក្រុម ភារវកម្ម មួយក្រុមនេះ ក្រោយពីមាន ការវាយលុកចូលដល់ ទីក្រុងបុរាណ ទីក្រុង Palmyra នៅថ្ងៃពុធ ។ គួរបញ្ជាក់ថាព្រឹកព្រលឹមថ្ងៃសុក្រ នេះផ្ទាល់តែម្តង ក្រុមអង្កេតការណ៍ បញ្ជាក់អោយដឹងថា ក្រុម សកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម បានដណ្តើម និងគ្រប់គ្រងទាំងស្រុង បានហើយ ទីក្រុង បុរាណ ទីក្រុង Palmyra ភាគកណ្តាល ប្រ ទេស ស៊ីរី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ