CamNews

កញ្ញា ធី សុវណ្ណថា សម្រក់ទឹកភ្នែក ក្រោយលទ្ធផលបាក់ឌុប និងសុំក្រសួង ពិនិត្យកំណែវិញ្ញាសារ

ភ្នំពេញ៖ ក្រោយលទ្ធផលប្រឡងបាក់ឌុប ត្រូវបានលាត ត្រដាងថាធ្លាក់នោះ កញ្ញា ធី សុវណ្ណថា ដែលជាយុវជន សកម្មក្នុងការតវ៉ា និងជួយរកសំឡេងឆ្នោតឲ្យគណបក្សសង្រ្គោះជាតិនោះ បានសម្តែងការខកចិត្តខ្លាំង ចំពោះលទ្ធ ផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០១៥នេះ ហើយហៅការប្រឡងធ្លាក់នេះ ជារឿងអាម៉ាស់បំផុតសម្រាប់កញ្ញា។ កញ្ញា ធី សុវណ្ណថា ប្រកាសថា មិនធ្វើការប្រឆាំងតវ៉ាអ្វីឡើយ តែអំពាវនាវសុំពិនិត្យលើកំណែវិញ្ញាសារបស់នាង។

នៅក្រោយការប្រកាសលទ្ធផលបាក់ឌុប តែប៉ុន្មាននាទីប៉ុណ្ណោះ កញ្ញា ធី សុវណ្ណថា បានសរសេរថ្លែងរៀបរាប់ពីការ ខកចិត្ត និងការខិតខំរបស់ខ្លួនសម្រាប់ការប្រឡងបាក់ឌុបនេះ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញាថា «សុំទោសបង ប្អូន អ្នកគាំទ្រទាំងអស់គ្នាលទ្ធផលខ្ញុំ (ធ្លាក់) ពេលនេះខ្ញុំមិនអាចទប់ទឹកភ្នែកខ្លួនឯងបានទេ ខ្ញុំបានខំប្រឹងអស់លទ្ធ ភាពហើយ។ ឆ្នាំមុនខ្ញុំដឹងថា កាប្រឡងតឹង ខ្ញុំបានខំរៀនតាំងពីដើមឆ្នាំ និងរៀនបំប៉នទាំងយប់ថ្ងៃជាច្រើន ខ្ញុំបានធ្វើ កិច្ចការមនុស្សធម៌ច្រើន តែខ្ញុំធ្វើថ្ងៃឈប់សម្រាកប៉ុណ្ណោះ។ តែនៅទីបំផុត ខ្ញុំនៅតែ (ធ្លាក់) នេះគឺជាការឈឺចាប់ អា ម៉ាសបំផុត»។

កញ្ញា បានបន្ថែមថា «ខ្ញុំមិនប្រឆាំងតវ៉ា និងមិនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលប្រឡងនេះទេ។ តែខ្ញុំនឹងស្នើសុំក្រសួង អប់រំ ដើម្បីពិនិត្យកំណែវិញ្ញាសាររបស់ខ្ញុំ»។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានសិស្សប្រឡងជាប់បាក់ឌុបសរុបចំនួន ៩.៤៩៩នាក់ ក្នុងនោះមានស្រី ៤.៨១៣នាក់ បានប្រឡងជាប់ ក្នុងចំណោមបេក្ខជនប្រឡងសរុប ១៦.៥៨២នាក់។ កញ្ញា ធី សុវណ្ណថា ប្រឡង នៅក្នុងមណ្ឌលប្រឡងវត្តកោះ បន្ទប់លេខ១៨ លេខតុ៤៣២ នៅជុំវិញកញ្ញា មានបេក្ខជនជាច្រើនដទៃទៀត ក៏ប្រ ឡងធ្លាក់ដែរ។ មានតែបេក្ខនារីម្នាក់ប៉ុណ្ណោះ ដែលមានលេខតុនៅលើកញ្ញា ធី សុវណ្ណថា គឺកញ្ញា ធី សុខ ហ័ង បានប្រឡងជាប់។

កញ្ញា ធី សុវណ្ណថា ជាយុវតីវ័យក្មេងមួយរូប ដែលត្រូវបានគេមើលឃើញថា ក្នុងវ័យសិក្សារបស់កញ្ញា បានចំ ណាយពេលច្រើនបំផុត ក្នុងសកម្មភាពនយោបាយ ជាពិសេសក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់គណបក្ស សង្រ្គោះជាតិកាលពីឆ្នាំ២០១៣កន្លងទៅ។ ក្រៅពីយុទ្ធនាការឃោសនារកសំឡេងឆ្នោត កញ្ញា ធី សុវណ្ណថា ត្រូវ បានគេមើលឃើញថា កញ្ញា បានចំណាយពេលចូលរួមក្នុងសកម្មភាពតវ៉ា ក្បួនបាតុកម្មនានាជាច្រើនទាំងក្នុងរាជ ធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ព្រោះតែភាពមមាញឹកជាមួយសកម្មភាពនយោបាយ និងសកម្មភាពតវ៉ានានានេះហើយ ដែលអាចជាដើមចមធ្វើឲ្យ កញ្ញា ដ៏ស្រស់សោភារូបនេះ គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា និង ឈានដល់ការបរាជ័យសម្រាប់បាក់ឌុប ឆ្នាំនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល