(យាំងហ្គោន)៖ រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) បាននិងកំពុងតែធ្វើការ ដើម្បីធានាសុវត្ថិភាព ដល់ជនភៀសខ្លួន ១០៥,០០០នាក់ ដែលកំពុងជ្រកកោន នៅក្នុងប្រទេសថៃ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ដែលសកម្មភាពនេះ ត្រូវបានធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចចំនួន ៣ថ្ងៃ របស់លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ ខែកក្កដា។

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការស្ម័គ្រចិត្ត សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ដែលបានរៀបចំរួមគ្នា ដោយក្រសួងកិច្ចការព្រំដែន និងឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រារព្ធឡើងនៅទីក្រុងណៃពិដោ នៅថ្ងៃពុធម្សិលមិញនេះ ដើម្បីធានាសុវត្ថិភាពជនភៀសខ្លួន។

លោក Lt-Gen Ye Aung រដ្ឋមន្ត្រីក្រសួងកិច្ចការព្រំដែន បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើឲ្យការរៀបចំ ដើម្បីនាំយកជនភៀសខ្លួនមីយ៉ាន់ម៉ា ចាកចេញពីក្នុងជំរំនៅតាមព្រំដែន មីយ៉ាន់ម៉ា-ថៃ ចំនួន៩កន្លែង ឲ្យត្រឡប់មកវិញ។

លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ UNHCR ដើម្បីផ្ដល់នូវជំនួយដល់ជនភៀសខ្លួន ក្នុងនោះមានដូចជាការអប់រំ, សេវាសុខភាព, ទឹកស្អាត, ហេដ្ឋរចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង