ជប៉ុន ៖ ការចាកចេញពីប្រទេសជប៉ុនសម្រាប់អ្នកដំណើរកំសាន្តអាចនឹងមានតម្លៃថ្លៃបន្តិច ដោយត្រូវបានបង់ថ្លៃពន្ធមួយឈ្មោះថា "Sayonara Tax" ដោយចាប់ផ្តើមអនុម័តផែនការនេះ ចាប់ពីសប្តាហ៍នេះទៅ ។

ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលជប៉ុនរំពឹងថានឹងទទួលបានប្រាក់ចំណូលបន្ថែមពីពន្ធដើម្បីយកទៅធ្វើស្ថានីយបច្ចេកវិទ្យា ដើម្បីជំរុញដល់ដំណើរការនៃភ្ញៀវទេសចរឲ្យមានភាពល្អប្រសើរ ក្នុងគោលបំណងឲ្យមានភ្ញៀវទេសចរណ៍ច្រើនជាងមុនផងដែរ ។

ពន្ធ "Sayonara Tax" ត្រូវបានគេដឹងថា ត្រូវបង់ម្នាក់ ១០០០ យ៉េន មិនថាជនជាតិជប៉ុន ឬបរទេសឡើយ ។ ប៉ុន្តែត្រូវបានលើកលែង កុមារក្រោមអាយុ ២ ឆ្នាំដែលមកលេងតិចជាង ២៤ ម៉ោង ។

នៅក្នុងនោះផងដែរ រដ្ឋាភិបាលជប៉ុន ត្រូវបានរំពឹងថា នឹងមានការកើនចំនួនភ្ញៀវទេសចរណ៍នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឯទីក្រុងតូក្យូនៅឆ្នាំ ២០២០ នាខាងមុខនេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ traveller