ប្រការនេះត្រូវបានក្រុមអ្នកវិភាគ និងអ្នកដែលធ្លាប់ប្រើប្រាស់ទូរសព្ទ Nokia មានការចាប់
អារម្មណ៍យ៉ាងខ្លាំង។

ប្រភពដំណឹងមួយចំនួនពីកូរ៉េខាងត្បូង ឱ្យដឹងថា Nokia នឹងបញ្ចេញស្មាតហ្វូន Android របស់
ខ្លួន នៅចុងឆ្នាំ ២០១៦ ឬដើមឆ្នាំ ២០១៧ បន្ទាប់ពីកិច្ចសន្យារវាង Nokia និង Microsoft អស់
សុពលភាព។ ប្រភពដំណឹងក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនទូរសព្ទហ្វាំងឡង់នេះ នឹងផ្ដោត
សំខាន់ទៅលើទីផ្សារស្មាតហ្វូនតម្លៃមធ្យម និងទាប ដើម្បីយកមកវិញបន្តិចម្ដងៗនូវចំណែក
ទីផ្សារដែលខ្លួនធ្លាប់មាន។

នេះគឺជាគោលដៅរយៈពេលខ្លីដែល Nokia អាចអនុវត្តភ្លាមៗ ដើម្បីបើកផ្លូវថ្មីសម្រាប់ខ្លួន។
ចំពោះគោលដៅរយៈពេលវែង ក្រុមហ៊ុននេះនឹងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន និងពង្រីក
ទៅអនាគត។ គ្មានអ្នកណាម្នាក់អាចដឹងបានអំពីផែនការរបស់ក្រុមហ៊ុននេះនោះទេ ប៉ុន្តែ
ដោយមានបទពិសោធពេញខ្លួន គេប្រាកដថា Nokia នឹងធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលមិន
ខាន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena