ព្រះសីហនុ : ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៏ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រួច កម្លាំងនគរបាល របស់លោក បានឈានទៅដល់ការចាប់ ខ្លួន ជនដៃដល់៤នាក់ ដែលនាំគ្នាព្រួតវាយ បុរសជនជាតិចិន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយ កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតលើវិថីឯករាជ្យ ចំណុច មុខមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលបណ្តាលជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដេកពទ្យ។

លោកឧត្តមសេនីយ៏ ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់រួមមាន ទី ១.មុត វណ្ណះ ហៅរើន អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ទី២ ឈ្មោះ នា វត្ថា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ទី៣ ឈ្មោះ អ៊ាង សំរាំង ហៅពៅ អាយុ៣០ឆ្នាំ មុខរបរ មេកាហាង ៣៣៣ និងទី៤ ឈ្មោះ ម៉ៅ សម្បត្តិ ហៅអាធំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សន្តិសុខហាងកោះពោធិ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដែលពួកគេ ទាំង៤នាក់ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាត និងហិង្សាដោយចេតនា។

បើតាមលោកឧត្តមសេនីយ៏ ជួន ណារិន្ទ នៅម៉ោងកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងពណ៏ ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ បាន សុភាព ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ៣៣៣ មានទិសដៅពី ស្តុប៣៣៣ ឆ្ពោះទៅ រង្វង់មូលតោ (បើកបរមិនប្រកាន់ស្តាំ) លុះមកដល់ចំណុចកើតហេតុបានបើកបុករថយន្ត០១គ្រឿងម៉ាក វុលវីហ្គេន ពណ៍ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AF-8981 បើកបរដោយ CHEN ZHEN XIANG អាយុ ៣៥ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ទៀតដែលមកបញ្ច្រាស់ទិសគ្នា។

គ្រោះថ្នាក់នេះបណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូនៅមន្ទីពេទ្យ និងរងរបួសធ្ងន់អ្នកបើករថយន្តសំរាកព្យាបាលនៅគ្លីនិកសេតេ។

បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងហើយអ្នកបើកបររថយន្តជនជាតិ ចិន បានហៅមិត្តភក្តិឈ្មោះ CHEN Tin ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មានទីលំនៅសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ មកជួយស្រាប់តែពេលមកដល់ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។

ស្ថិតក្នុងសភាពការនេះ កម្លាំងនគរបាលយើងបានរារាំង ទប់ស្កាត់ យ៉ាងសកម្មការពារ ជនជាតិចិន តែប្រជាពលរដ្ឋច្រើនការពារមិនឈ្នះ បណ្តាលអោយ ជនរងគ្រោះ អោយមានរបួសធ្ងន់ ហើយបានបញ្ជូនព្យាបាលនៅមន្ទីពេទ្យភ្នំពេញ ។ រីឯអ្នកបើកបររបួសក្បាលធ្ងន់កំពុងព្យាបាលនៅគ្លីនិកសេតេ ក្រុងព្រះសីហនុ ។ ជនសង្ស័យទាំង៤នាក់ខាងលើនេះ បានសារភាពថា ខ្លួនពិតជាបានចូលរូមវាយ ជនជាតិចិន ទាំង២នាក់ នេះពិតប្រាកដមែន។ បច្ចុប្បន្ន យើងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល