CamNews

លោក Trump និយាយថា លោកអាចនឹងរំលាយតុលាការ 9th Circuit court ក្រោយពីចេញសេចក្ដីសម្រេចប្រឆាំងនឹងខ្លួន

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump កំពុងពិចារណាដើម្បីរំលាយតុលាការ Ninth Circuit Court បន្ទាប់ពីចៅក្រមតុលាការសហព័ន្ធមូលដ្ឋានមួយ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានរារាំងបទបញ្ជារបស់លោក ក្នុងការដកហូតមូលនិធិពី«បណ្តាទីក្រុងទីសក្ការៈ» មកវិញ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាននយោបាយ Washington Examiner កាលពីថ្ងៃពុធ លោក Trump បាននិយាយថា៖ "មានមនុស្សជាច្រើន ដែលប្រាថ្នាចង់រំលាយតុលាការ Ninth Circuit នេះចោល  ដោយសារតែតុលាការនេះ មានភាពគគ្លើនខ្លាំងពេក»។

លោក Trump បាននិយាយថា៖ "ខ្ញុំចង់បានន័យថា ភាសា ដែលប្រើ នៅលើបទបញ្ជាហាមប្រាម វាងាយស្រួលអានខ្លាំងណាស់ ដែលសិស្សពូកែថ្នាក់ទី១ នឹងអាចយល់ពីវាបានយ៉ាងច្បាស់លាស់។ ហើយចៅក្រមទាំងនោះ មិនសូម្បីតែនិយាយពីហេតុផល នៅពីក្រោយការច្រានចោលរបស់ពួកគេ ចំពោះបទបញ្ជាហាមប្រាមរបស់លោក»។

លោក Trump បានអះអាងថា តុលាការបានប្រព្រឹត្ដហួសសមត្ថកិច្ចរបស់ខ្លួន ហើយថា ក្រុមប្រឆាំងរបស់លោក  បានរត់ទៅរកតុលាការភ្លាមៗ ដើម្បីស្នើសុំឱ្យតុលាការចេញសេចក្ដីសម្រេច "ពាក់កណ្តាលស្វ័យត"នេះ ។

កាលពីដើមឆ្នាំនេះ តុលាការ Ninth Circuit បានបិទ បទបញ្ជាស្ថាប័ននីតិប្រតិបត្តិរបស់លោក Trump ដែលហាមប្រាម ចំពោះការធ្វើអន្តោប្រវេសន៍ មកពីប្រទេសម៉ូស្លីមមួយចំនួន និងបានហាមឃាត់មិនឱ្យជនភៀសខ្លួនស៊ីរីទាំងអស់ ភៀសខ្លួនចូលមកទឹកដីសហរដ្ឋអាមេរិកមួយរយៈ ។

កាលពីដើមថ្ងៃពុធ លោក Trump  បានថ្លែងប្រឆាំងនឹងតុលាការ Ninth Circuit  ចំពោះរឿង ដែលចៅក្រម បានបិទបទបញ្ជារបស់លោក ក្នុងការកាត់ទុកមូលនិធិពីទីក្រុងសក្ការៈនានា។

ប្រសិនបើលោក Trump សម្រេចចិត្តបន្តផែនការដើម្បីរំលាយតុលាការនេះ លោកនឹងមានការគាំទ្រពីគណបក្សសាធារណរដ្ឋ។ កាលពីដើមឆ្នាំនេះ លោក  Sen Jeff Flake (R-Ariz ) បានសម្តែងការគាំទ្រ ចំពោះការរំលាយតុលាការ ដែលត្រូវបានគេមើលឃើញថា ជាតុលាការមួយ ដែលមានសេរីបំផុត នៅក្នុងប្រទេសនេះ។

កាលពីថ្ងៃអង្គារ ចៅក្រមសហព័ន្ធ បានច្រានចោលបទបញ្ជារបស់ Trump  ក្នុងការដកយកមូលនិធិ ពីទីក្រុងសក្ការៈនានា ដោយអះអាងថា សេតវិមាន មានតម្រូវការលើសលប់ពេក ដែលប្រាសចាកនឹងការអនុវត្តច្បាប់។

តុលាការ Ninth Circuit Court មានសមត្ថកិច្ចទៅលើរដ្ឋមួយចំនួនដូចជា Arizona, California, Alaska, Nevada, Idaho, Oregon, Montana, Washington, Hawaii, Guam និងកោះ Northern Mariana Islands។ ចៅក្រម ១៨ រូប ក្នុងចំណោម ២៥ រូប ត្រូវបានតែងតាំង ដោយប្រធានាធិបតីប្រជាធិបតេយ្យ៕

ប្រែសម្រួល៖ ដេវីដ

ប្រភព៖ The Hill