របាយការណ៍ក្រុមការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ ចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា ភាគីពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសយេមែន បានប្រព្រឹត្ដឧក្រិដ្ឋកម្មជាប់មិនដាច់ ក្រោមច្បាប់អន្តរជាតិ។

ក្រុមអ្នកជំនាញការអន្តរជាតិ និងអ្នកជំនាញក្នុងតំបន់ល្បីៗទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងប្រទេសយេមែន ត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីតាមដាន និងត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ ព្រមទាំងស៊ើបអង្កេតលើការរំលោភបំពាន និងឧក្រិដ្ឋកម្មប្រឆាំងនឹងច្បាប់អន្តរជាតិទាំងអស់ ដែលបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៤។

របាយការណ៍ បានធ្វើការបូកសរុបថា ការវាយប្រហារតាមផ្លូវអាកាស ដែលដឹកនាំដោយរដ្ឋាភិបាលយេមែន និងក្រុមចម្រុះរបស់ខ្លួន ដែលមានដូចជា អារ៉ាប៊ីសាអូឌីត សហព័ន្ធអារ៉ាប់រួម បានបណ្ដាលឱ្យជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន។ ការរំលោភបំពានផ្សេងទៀត រួមមានដូចជា ការរំលោភផ្លូវភេទជាប់មិនដាច់ និងការចាប់កុមារក្មេងៗឱ្យចូលបម្រើជាកងកម្លាំងប្រដាប់អាវុធ។

ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា មកទល់នឹងខែសីហា ឆ្នាំ ២០១៨នេះ ជនស៊ីវិលប្រមាណ ៦,៦៦០ នាក់ត្រូវបានសម្លាប់ និង ១០,៥៦៣ នាក់ផ្សេងទៀតរងរបួស។ ចំនួននេះ ត្រូវបានគេរំពឹងថា នឹងបន្ដកើនឡើងច្រើនទៀត។

លោក Kamel Jendoubi ប្រធាននៃក្រុមអ្នកជំនាញ បានថ្លែងថា៖ “ វាមានភស្ដុតាងបន្ដិចបន្តួចប៉ុណ្ណោះ ដែលបញ្ជាក់ពីចេតនារបស់ភាគីជម្លោះ ក្នុងការកាត់បន្ថយការស្លាប់ និងរបួសនៃជនស៊ីវិល។ ខ្ញុំសូមអំពាវនាវដល់ភាគីទាំងនោះ ត្រូវចាត់ទុកសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិជាកត្ដាអាទិភាព នៅក្នុងជម្លោះដ៏ហិនហោចខ្លាចផ្សារនេះ”។

របាយការណ៍នេះ បានអំពាវនាវឱ្យរដ្ឋាភិបាលយេមែន ត្រូវទទួលខុសត្រូវ ក្នុងការការពារពលរដ្ឋរបស់ខ្លួន ដោយការផ្ដន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាំងនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist