CamNews

វៀត​ណាម ប្រកាស​អាសន្ន​ចំពោះ​ទឹក​ជំនន់ ខណៈ​ចរន្ត​ទឹក​កំពុង​ហូរ​ធ្លាក់​មក​ពី​ចិន ដូច​ទឹក​បាក់​ទំនប់

(ហាណូយ)៖ អាជ្ញាធរវៀតណាម បានប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់មួយ ចំពោះទឹកជំនន់ដែលនឹងអាច​កើតមានឡើង នៅភាគខាងជើងប្រទេស បន្ទាប់ពីបានទទួលសេចក្តី​រាយការណ៍មកថា ចរន្តទឹកហូរពីតំបន់ខ្ពង់រាប​របស់ប្រទេសចិន កំពុងតែសំដៅមកកាន់ប្រទេស​អាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ ចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។

នៅរយៈពេល ៥ថ្ងៃមកនេះ ភ្លៀងបានបន្តធ្លាក់យ៉ាងសន្ធាប់ ទៅលើតំបន់ភាគខាងត្បូង​របស់ប្រទេសចិន ជាប់នឹងភាគខាង ជើងរបស់ប្រទេសវៀតណាម ហើយនៅក្នុងនោះដែរ អាជ្ញាធរវៀតណាម​បានប្រកាសអាសន្ន ឲ្យប្រជាជនទាំងអស់មាន ការប្រុងប្រយ័ត្នទុកជាមុន ចំពោះទឹកជំនន់ ដែលនឹងអាចកើតមានឡើង ដូចជា​នៅខេត្ត Dien Bien, Ha Giang, Quang Ninh, Thai Nguyen, និង Tuoi Tre ជាដើម ដែលជាក់ស្តែងកម្រិតទឹកភ្លៀង​ក្នុងខេត្តទាំងនេះ គឺកើនឡើងពីចន្លោះ ១៨៥ មីលីម៉ែត្រទៅ ៦១៥ មីលីម៉ែត្រទៅហើយ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម​មិនទាន់មាន ប្រជាជនណាម្នាក់រងគ្រោះ ដោយសារតែទឹកជំនន់នៅឡើយទេ ប៉ុន្តែបើយើងងាកទៅមកប្រទេសចិនវិញ មកដល់រសៀលថ្ងៃអង្គារនេះ​ប្រជាជនជាង ១៨០នាក់ហើយបានបាត់បង់ជីវិត និង ១៩នាក់ទៀតបាត់ខ្លួន ខណៈអាកាសធាតុអាក្រក់ និងបន្តអូសបន្លាយប្រហែល​ជាពីរថ្ងៃទៀត នៅតំបន់ភាគកណ្តាល និងខាងត្បូងប្រទេស ដែលសំបូរគ្រោះធម្មជាតិជាងគេនេះ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង