CamNews

មន្រ្តីបក្សប្រឆាំង៖ ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី នឹងយាងគោរពវិញ្ញាណក្ខន្ធ ម្តាយក្មេក

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលត្រូវជាម្តាយរបស់លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់ លោក សម រង្ស៊ី។

ដំណឹងអំពីព្រះមហាក្សត្រយាងគោរពវិញ្ញាណក្ខន្ធ ម្តាយក្មេងលោក សម រង្ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីពិធីការព្រះបរមរាជវាំង បានជួបជាមួយនឹង មន្រ្តីគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទោះជាយ៉ាងណា Fresh News មិនទាន់អាចទំនាក់ទំនងខុទ្ទកាល័យព្រះបរមរាជវាំងបាននៅឡើយទេ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ ហើយពេលនេះសពរបស់ លោកយាយ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាន លោក សម រង្ស៉ី នាផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព នៅយប់មិញនេះ។ ជាមួយគ្នានេះ កូនប្រុសសម្តេចតេជោគឺលោក ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្តេចក៏បានទូរស័ព្ទជួបដោយផ្ទាល់ ជាមួយលោកស្រី ជូឡុង សូមួរ៉ា រយៈពេលប្រមាណ៥នាទី ដោយបានសម្តែងការសោយស្តាយ និងចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដោយសម្តេចតេជោបានបញ្ជាក់ថា ជាកាយវិការក្នុងនាមយើងជាខ្មែរដូចគ្នា៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី