ដើម្បីដឹងបានថាតើបុរសម្នាក់ពិតជាចង់រាប់អានធ្វើជាមិត្តភក្តិជាមួយអ្នករឺមួយយ៉ាងណានោះ មិនមានអ្វីជាការពិបាកឡើយ ។ ខាងក្រោមនេះជាសញ្ញា ១០យ៉ាងដែលបានបង្ហាញយ៉ាង
ច្បាស់អំពីបញ្ហាបញ្ហានេះ ៖
១.បុរសនោះតែងតែចុចទូរស័ព្ទទៅអ្នកជាញឹកញាប់ ហើយជាធម្មតាសំនួររបស់គេតែងតែ
សួរអ្នកនូវសំនួរមួយចំនួនដូចជា ញ៉ាំបាយហើយ រឺនៅ? កំពុងតែធ្វើអ្វី?....ទាំងអស់នោះមិន
មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺព្រោះគេសួរដើម្បីបង្កើតបានជាការសាសង
គ្នាចង់ស្តាប់សំលេងរបស់អ្នក ។
២.នៅពេលដែលពិភាក្សាចែករំលែកគ្នាអំពីចំណង់ចំណូលចិត្តបុគ្គល ភាគីបុរសមានក្តី
សារទរចូលរួមជាមួយអ្នកដោយស្មោះ និងអនុវត្តន៍នូវកិច្ចការទាំងនោះទៀតផង ។
៣.ជាធម្មតាបុរសនោះតែងតែធ្វើការបញ្ឈប់ការសន្ទនាជាមួយអ្នកដោយការផ្ញើសារ ជាសំនួរ
ដើម្បីធ្វើការអូសបន្លាយពេលវេលាក្នុងការបញ្ចប់នោះ ។
៤.គ្រប់ពេលដែលឃើញអ្នក បុរសនោះតែងតែដើរឆ្ពោះសំដៅមករកអ្នក រួចនិយាយពាក្យថា
"សួស្តី"ជាមួយអ្នកជាមួយស្នាមញញឹមបែបអឹមអៀនផងដែរ ។
៥.នៅពេលដែលធ្វើដំណើរជាមួយអ្នក បុរសតែងតែត្រៀមខ្លួជានិច្ចសំរាប់ជួយអ្នកដូចជា
ការបើកទ្វារអោយ យកកៅអីមកអោយអ្នកអង្គុយ រឺកាន់អីវ៉ាន់អោយអ្នកជាដើម...ដែលជា
សកម្មភាពមួយដ៏កំរដែលបុរសធ្វើចំពោះនារីដទៃ ។
៦.បុរសនោះតែងតែនិទានរឿងកំប្លែងអោយអ្នកស្តាប់ សើចសប្បាយនៅពេលដែលនៅជា
មួយគ្នា ។
៧.បុរសចូលចិត្តតែទៅកំសាន្តនៅកន្លែងណាដែលមានបរិយាកាសកក់ក្តៅ រ៉ូមែនទិច និង
តែពីរនាក់ ។
៨.បុរសនោះបានជូនកាដូភាគច្រើនមានទំហំតូចតែបង្កប់ដោយអត្ថន័យ នៅក្នុងថ្ងៃធម្មតា
ជាមួយមូលហេតុដ៏សាមញ្ញគឺគេចង់នាំមកអោយអ្នកនូវក្តីរីករាយអោយអ្នក ។
៩.អ្វីដែលអ្នកពេញចិត្តគេត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចការទាំងនោះអោយអស់ពីលទ្ធភាព
ជូនអ្នក ។
១០.នៅពេលដែលបានដើរលេងកំសាន្តជាមួយអ្នក បុរសតែងតែដើរប្រកិតនឹងអ្នក ព្រោះ
គេចង់កាន់ដៃរបស់អ្នក ៕
(ពី ngoisao)
រដ្ឋា