CamNews

ពេជ្រ សុវណ្ណវិជ្ជរ៉ា មហាជន​យល់​ច្រឡំ​ថា មាន​ស្នេហា​ជាមួយ​បង​ថ្លៃ​ខ្លួន​ឯង

ភ្នំពេញ៖ តារាសម្តែងស្រីល្បី ឈ្មោះគួរសម កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ថ្មីៗនេះ បានទទួលរងនូវ
ព័ត៌មាន ជាមន្ទិលសង្ស័យថា នាងមានជាប់ពាក់ព័ន្ធស្នេហា ជាមួយបុរសរូបសង្ហា អាណិកជនខ្មែរ
ដែលកំពុងរស់ នៅអូស្រ្តាលីម្នាក់។ ប៉ុន្តែព័ត៌នេះត្រូវបាន ម្តាយរបស់កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ចេញ
មុខបដិសេធ នឹងបកស្រាយប្រាប់ថា កូនស្រីរបស់គាត់ ពុំមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយ
បុរសណាម្នាក់ឡើយ។

មុននេះបន្តិចធ្លាប់មានព័ត៌មាន លេចឮមកថា តារាសម្តែងវ័យក្មេង កំពុងល្បីឈ្មោះ បោះសំលេង
កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានបង្កើតចំណង ស្នេហ៍ក្រៅឆាក ជាមួយបុរសវ័យក្មេង ដែលជាអាណិក
ជនខ្មែរ-អូស្រ្តាលីម្នាក់។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានព័ត៌មានលើកឡើងទៀតថា ពេជ្រ សុវណ្ណវិជ្ជរ៉ា
និង បុរសម្នាក់នោះ រហូតមកដល់ពេលនេះ នៅតែបន្តការទាក់ទងគ្នា យ៉ាងជិតស្និទ្ធទៀតផង។

ជុំវិញព័ត៌មានដែល លេចឮខាងលើនេះ ត្រូវបានអ្នកស្រី ពេជ្រ ចន្ធី ដែលជាម្តាយរបស់ កញ្ញា ពេជ្រ
សុវណ្ណវិជ្ជរ៉ា ចេញមុខមក បំភ្លឺជំនួសកូនស្រីរបស់ខ្លួន ប្រាប់ឲ្យមហាជន ដឹងពីការពិតថា វិជ្ជរ៉ា កូន
របស់គាត់ គ្មានទំនាក់ទំនង ស្នេហាជាមួយ បុរសអាណិកជនខ្មែរ អូស្រ្តាលីណានោះទេ គឺអត់មាន
ទាល់តែសោះតែម្តង។

អ្នកស្រី ពេជ្រ ចន្ធី ម្តាយរបស់កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង
តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ថា "ចាស់...អូន!ចំពោះព័ត៌មាន ដែលគេ
និយាយនេះ គឺអត់ពិតនោះទេ... ។ម្យ៉ាងទៀតប្រហែលជា គេមានការយល់ ច្រឡំហើយមើលទៅ
ព្រោះថា បុរសនៅអូស្រ្តាលីដែល វិជ្ជរ៉ា ទាក់ទងនោះ គឺជាបងថ្លៃ ហើយគេម្នាក់នោះ ក៏ត្រូវជាកូន
ប្រសាររបស់ខ្ញុំដែរ ពោលគឺបុរសម្នាក់នេះ ត្រូវជាប្តី របស់បងស្រីវិជ្ជរ៉ាទេ..។ ខ្ញុំសុំធ្វើការបដិសេធ
ចំពោះព័ត៌មានលេចឮខាងលើនេះ ...!ហើយខ្ញុំចង់និយាយប្រាប់ថា នេះគ្រាន់តែជាការយល់ច្រឡំ
មកលើ វិជ្ជរ៉ា តែប៉ុណ្ណោះ.."។

ទោះបីជាយ៉ាងណាក្តី អ្នកស្រី ពេជ្រ ចន្ធី ម្តាយកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា មិនបានបញ្ចេញនូវការ ខឹង
សម្បារណាមួយ ចំពោះព័ត៌មានដែលគេ និយាយនេះឡើយ ដោយអ្នកស្រីបាន លើកឡើងថា "ខ្ញុំ
អត់មានខឹងនឹង អ្នណាម្នាក់ទេអូន ព្រោះយើងជាអ្នកសិល្បៈ តែងតែមានគេចាប់អារម្មណ៍ មកលើ
ដូច្នេះហើយ។ ម្យ៉ាងទៀតបើយើង ជាមនុស្សល្អ នៅតែល្អអ៊ីចឹង..!"។

ជាមួយគ្នានេះ អ្នកស្រី ពេជ្រ ចន្ធី ក៏បានបញ្ជាក់ថា ពេលនេះអ្នកស្រី មិនទាន់ចង់ឲ្យកូន (វិជ្ជរ៉ា) មាន
ជាប់ពាក់ព័ន្ធជាមួ យរឿងជីវិតស្នេហានោះទេ ព្រោះ វិជ្ជរ៉ា មានអាយុក្មេងពេក ។ ម្យ៉ាងពេលនេះនាង
ក៏កំពុងតែ មមាញឹកជាមួយ ការងារសិល្បៈ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល