ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ផ្លូវការ ចេញផ្សាយ អំឡុងថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ អោយដឹងថា ជាមធ្យម ស្រ្តី ៩២ នាក់ ត្រូវបានគេចាប់រំលោភជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសឥណ្ឌាដោយនៅក្នុងនោះ ៤ នាក់ ជាតួរលេខចាប់រំលោភជាប្រចាំថ្ងៃ នៅក្នុងទីក្រុង នេះបើយោងតាមការដកស្រង់សម្រង់អត្ថបទ សារព័ត៌មានផ្សាយ ពីគេហទំព័រ រដ្ឋចិន ស៊ិនហួរ ។

បើយោងតាមតួរលេខ ពី National Crime Records Bureau (NCRB)អោយដឹងថាចំនួនសរុបនៃករណី ចាប់រំលោភ នៅក្នុងប្រទេស ឥណ្ឌា បាន កើន ឡើង ដល់ទៅ ៣៣,៧០៧ ករណី ក្នុងឆ្នាំ ២០១៣ បើ ធៀប ទៅ នឹងឆ្នាំ ២០១២ មានត្រឹមតែ ២៤,៩២៣ ករណី តែប៉ុណ្ណោះ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា ករណីរំលោភ កើតមានឡើងនៅក្នុងទីក្រុង Delhi ឆ្នាំ ២០១៣ បានកើន ឡើងទ្វេដង បើប្រៀបធៀបទៅបណ្តាឆ្នាំមុនៗ ពោល នៅក្នុងឆ្នាំ ២០១២ ករណីរំលោភនៅក្នុងក្រុងមាន ត្រឹមតែ ៧០៦ ករណីតែប៉ុណ្ណោះ ខណៈ ឆ្នាំ ២០១៣ បានកើន ឡើង គំហុក ដល់ទៅ ១៦៣៦ ករណី ដោយនៅក្នុងនោះ ជាមធ្យមករណី រំលោភនៅក្នុងក្រុង ក្នុងឆ្នាំ ២០១៣ មានចំនួន ៤ ករណី ។

គួរបញ្ជាក់ថា ទីក្រុង Mumbai ប្រទេសឥណ្ឌា ដែលជាទីក្រុងធំទីពីរ របស់ ប្រទេស បើតាមសេចក្តីរាយ ការណ៍ គូសបញ្ជាក់អោយដឹងថា ក៏មានករណី រំលោភ ចេញពីទីក្រុង មួយនេះ ដូចគ្នាដែរ ពោលមាន ដល់ទៅ ៣៩១ ករណី ។ គួររំឭកថា ជាមួយនឹងបរិបទចុងក្រោយ នៃរឿងអាស្រូវ រំលោភជាច្រើនករណី មិនដែលខ្ចីចេះស្រាកស្រាន្ត របស់ប្រទេស ឥណ្ឌាមួយនេះ បានធ្វើអោយប្រទេស មួយនេះ ទទួលងារដ៏ អាម៉ាស់មួយនោះគឺ "ទីក្រុងរំលោភ ដ៏សកម្ម របស់ពិភពលោក" "Rape Capital of the World." ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ