
អាហ្ស៊េរី--មន្ត្រីមូលដ្ឋានម្នាក់ នៅតំបន់Djanetបាននិយាយថា កូនស្រីរបស់លោក
កាដាហ្វី ឈ្មោះ Aisha ដែលចូលទៅក្នុងប្រទេសអាហ្ស៊េរីកាលពី ព្រឹកថ្ងៃច័ន្ទសម្រាល
បានកូនស្រី នៅព្រឹកថ្ងៃបន្ទាប់ នៅ តំបន់ Djanet នៃខេត្ត Illizi។
ប្រព្ធនលោកកាដាហ្វីឈ្មោះ សាហ្វៀ ( Safia) កូនស្រីឈ្មោះ Aisha កូនប្រុសឈ្មោះ
Hannibal និង កូនប្រុស Mohammed ព្រមទាំងកូនៗរបស់ពួកគេ បានឆ្លងកាត់ព្រំដែន
អាល់ហ្ស៊េរី-លីប៊ី វេលាម៉ោង ៨.៤៥ ព្រឹក ម៉ោងក្នុងប្រទេស លីប៊ី តាម ក្បួនរថយន្ត មួយ
មាន៧ រថយន្ត មានផ្ទុកអ្នកដំណើរ ៣១ នាក់។ ក្បួនរថយន្តនោះបានឈប់នៅព្រំដែន
អស់រយៈពេល ១២ ម៉ោង មុននឹងត្រូវបានគេអនុញ្ញាត្តិឲ្យចូល ។
អ្នកនាំពាក្យរបស់ក្រុមប្រឆាំងលោក កាដាហ្វី លោក Mahmud Shammam បានប្រាប់អ្នកសារព័ត៍មាននានា ថា ពួកគេកំពុងតាមចាប់លោក កាដាហ្វី និង បានចេញប្រកាសទាមទារឲ្យអជ្ញាធរប្រទេសអាហ្ស៊េរី បញ្ចូនក្រុមគ្រួសាររបស់
លោក កាដាហ្វីទៅកាន់ប្រទេសលីប៊ីវិញ ដើម្បីធ្វើការកាត់ទោស។
តាមរបាយការណ៍របស់អាជ្ញាធរអាល់ហ្ស៊េរីបានឲ្យដឹងទៀតថា កូនស្រីរបស់លោក
កាដាហ្វីឈ្មោះAisha មានផ្ទៃពោះ ចំនួន ៩ ខែ។ ដោយហេតុផលសុខភាពនេះ នាង
នាង និង ក្រុមគ្រួសារត្រូវបាន អនុញ្ញាត្តិឲ្យចូលប្រទេស អាល់ហ្ស៊េរី តាមសន្ធិសញ្ញា
អន្តរជាតិ៕(xinhua news)
ដោយៈសំអាត