CamNews

ខ្សែភាពយន្តថ្មីរឿង "កញ្ញាគ្រាប់កាហ្វេ" ត្រៀមវាយលុកទីផ្សារដើម ឆ្នាំ២០១៣

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ក៏ដូចជា
តារាសម្តែង លោក ហង្ស សម្បើមស័ក្តិ បានព្រួតដៃគ្នាវាយលុក ទីផ្សារក៏ក្តៅគគុកជាមួយនឹង
ខ្សែភាពយន្តដ៏ពិសេស មួយ ប្រចាំឆ្នាំ ២០១៣ មានចំណងជើងថា “កញ្ញាគ្រាប់កាហ្វេ”។

ខ្សែភាពយន្តនេះ មានបញ្ចូលបទចម្រៀង ជាច្រើនដូចជា បទ កូនទារូបអាក្រក់, គ្មានអ្នកណា
ល្អជាង សង្សារខ្ញុំ, ប្រសិនយើងជាអ្នកដ៏ទៃ និង បទចម្រៀង ពីរោះៗជាច្រើនទៀត។ សាច់រឿង
នេះ គឺចង់និយាយ ពីខ្សែជិវិតរបស់នារីម្នាក់ ដែលឪពុកម្តាយ ស្លាប់ចោល ហើយត្រូវតស៊ូ រស់
នៅតែម្នាក់ឯង ជាអ្នករត់តុក្នុង ហាងកាហ្វេមួយ ដែលត្រូវបានម្ចាស់ហាង មើលងាយនិងច្រណែន
ឈ្នានីស នាងគ្រប់ពេលវេលា។ ប៉ុន្តែអ្វីទាំងនេះមិនបាន ធ្វើឲ្យជីវិតរបស់នាង ពិបាកនោះទេ ផ្ទុយ
ទៅវិញ ជិវិតរបស់នាង គឺពោរពេញទៅដោយសេរីភាព និងភាពរីករាយ ជាមួយនឹងការងារមិត្តភ័ក្តិ
ជាពិសេសគូស្នេហ៍ដែលតែង តែជួយនាងគ្រប់ពេលវេលា ក្នុងជីវភាពបែបសាមញ្ញមួយ។

ទោះបីជានាងមាន រូបរាងអាក្រក់ក៏ដោយ ប៉ុន្តែនាងមានក្តីស្រមៃ ចង់ក្លាយជាតារា ចម្រៀងដ៏ល្បី
និងចង់ មានហាងកាហ្វេផ្ទាល់ខ្លួន។ ដោយសារតែ សំឡេងពីរោះ បែបមនោសញ្ចាតរបស់នាង
បានធ្វើឲ្យ ផលិតករ ដ៏ល្បីម្នាក់មានការចាប់អារម្មណ៍ និងបានជួយរកវិធីសាស្រ្ត កែសម្ផស្សរបស់
នាង ឲ្យបានស្អាត តាមរយៈសាប៊ូកក់សក់ Sunsilk ហើយជួយជ្រោមជ្រែង នាងរហូតបានក្លាយ ជា
កំពូលតារា ចម្រៀងដ៏ល្បី ប្រចាំប្រទេស ទាំងមិននឹកស្មានដល់ ។ ចាប់តាំងពីពេលនោះមក ជីវិត
បែបសាមញ្ញរបស់នាង បានក្លាយទៅជាជីវិតហ៊ីហាមួយ ក្នុងពិភពសិល្បៈ។

អ្វីទាំងអស់ដែល ជាមោទនភាពរបស់នាង កំពុងមាននៅពេលនេះ បែរជាត្រូវស្វិត ស្រពោនក្នុងរយៈ
ពេល មួយដ៏ខ្លី ខណៈដែលសង្សារ របស់នាង មានការអាក់អន់ចិត្ត ចំពោះនាង ព្រោះតែភាពល្បី
ល្បាញ នេះ ទើបធ្វើឲ្យនាងមិនមាន ពេលវេលាគ្រប់គ្រាន់ ថែរក្សាស្នេហាជាមួយគ្នា។ មិនតែប៉ុណ្ណោះ
ម្ចាស់ហាង កាហ្វេដែល នាង ធ្លាប់ធ្វើការឲ្យនោះតាមឈ្នានីសនាង មិនឲ្យនាងទទួលភាព ជោគជ័យ
ក្នុង ការងារនោះទេ។ យ៉ាងណាមិញ ភាពឈ្នានីស ទាំងអស់នោះ មិនបានធ្វើឲ្យ ឱក សុគន្ធកញ្ញា
បរាជ័យ ឬ រាថយឡើយ ផ្ទុយទៅវិញ បែរជាធ្វើឲ្យនាង កាន់តែទទួលការគាំទ្រ ខ្លាំងជាងមុនទៅ
ទៀត។ អ្វីដែលកាន់តែពិសេសនោះ គឺក្តីស្រមៃដែលចង់ក្លាយ ម្ចាស់ហាងកាហ្វេ របស់នាងក៏បាន
សម្រេច។

ខ្សែភាពយន្ត ប្រចាំឆ្នាំ ២០១៣ នេះ ខាងផលិតកម្ម ក៏ដូចជាតារាសម្តែង ក្នុងខ្សែភាពយន្ត ទាំងមូល
សង្ឃឹម យ៉ាងមុតមាំថា នឹងទទួលការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ព្រោះតែមានការចូលរួម សម្តែង
ពីកំពូល តារាចម្រៀង ស្រីប្រចាំប្រទេស និង តារាសម្តែងល្បី ជាច្រើនរូបទៀត។ ក្នុងខ្សែភាពយន្តនេះ
គឺផ្សព្វផ្សាយ ឲ្យផលិតផលសាប៊ូកក់សក់ Sunsilk ក៏ដូចជាស្មាតហ្វូន របស់ Samsung ។

បើតាមការឲ្យដឹងពី លោក អ៊ឹង សុខលាភ អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងផលិតកម្ម រស្មីហង្សមាស បាន
បញ្ជាក់ថា ខ្សែភាពយន្តរឿង " កញ្ញាគ្រាប់កាហ្វេ" បានចរាចរលក់នៅលើទីផ្សារហើយ ដោយគ្រាន់
តែទស្សនិកជន សួររកជាវផលិតផលសាប៊ូកក់សក់ Sunsilk នឹងមានភ្ជាប់ជាមួយនូវ VCD ខ្សែភាព
យន្តនេះ មួយបន្ទះជាស្រេចតែម្តង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល