CamNews

មមើបាញ់សម្លាប់ប្រពន្ធ ខណៈយល់សប្តិឃើញនាង ឡើងគ្រែជាមួយ អ្នកដទៃ

អន្តរជាតិ  ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening   ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន
បន្ទាប់ពីបានរកអោយឃើញថា  គាត់បានបាញ់សម្លាប់ប្រពន្ធ ខណៈពេលដែលយល់សប្តិឃើញ
ប្រពន្ធខ្លួនឡើងគ្រែជាមួយនឹងប្រុសដទៃ។

គួរបញ្ជាក់ផងដែរថា​   បុរសដែលជាជនជាប់ចោទ គិតមកដល់រូបនោះ មានឈ្មោះថា Salvatore
Scandale វ័យ ៥២ ជាពលរដ្ឋរស់នៅក្នុងប្រទេសអ៊ីតាលី ប្រកបរបរជាជាងសំណង់។ តែទោះជា
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ​ គាត់មិនព្រមទទួលស្គាល់កំហុសនោះទេ ដោយគាត់បា
នបញ្ជាក់ថា វាគ្រាន់តែជាការមមើតែប៉ុណ្ណោះ ហើយខ្ញុំទើបតែបានដឹងខ្លួន នៅពេលដែលលាន់ឮ
សូរសំលេងនៃការផ្ទុះកាំភ្លើងនោះ។

គាត់បានបន្ថែមថា ៖ ខ្ញុំពិតជាស្រឡាញ់ភរិយាខ្ញុំខ្លាំងណាស់ហើយខ្ញុំមិនដែលធា្លប់គិតថានាងនឹង
ក្បត់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាបុរសដែលប្រច័ណ្ឌច្រើននោះទេ ។ ដោយឡែកទោះជាមាន
ការបកស្រាយក៏ដោយ ក៏បុរសរូបនេះ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្នស្របពេលដែល
ការស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening