តើពិតជាគួរឱ្យខ្លាចដែរ ឬទេ នៅពេលដឹងថា ផោម វាមានឥទ្ធិពលខ្លាំងដែលអាចបង្កឱ្យមានគ្រោះ
ថ្នាក់។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យសកលវិទ្យាល័យ Tokyo ស្ដ្រីអ្នកជម្ងឺម្នាក់បានលេចផោម
ក្នុងពេលវះកាត់ ហើយជាតិហ្គាសនេះបានបង្កើតឱ្យមានអណ្ដាតភ្លើងបង្កឱ្យរលាករាងកាយរបស់
អ្នកជម្ងឺ។

ចូរជៀសវាងអាហារដែលអាចបង្កឱ្យមានផោម ដូចជាដំឡូងបារាំង សណ្ដែកដីជាដើម នៅមុនពេល
ទទួលការវះកាត់ដែលប្រើកាំរស្មីឡាហ្សែរ

ហេតុការណ៍នេះបានកើតឡើងតាំងតែពីខែមេសា ប៉ុន្តែ របាយការណ៍ទើបតែត្រូវបានប្រកាសជា
ផ្លូវការកាលពីចុងខែមុន បន្ទាប់ពីត្រូវបានត្រួតពិនិត្យជាផ្លូវការដោយក្រុមអ្នកជំនាញការ។ ក្រុមអ្នក
ជំនាញ បានទទួលស្គាល់ថា ក្នុងបន្ទប់ មិនមានវត្ថុធាតុណាដែលអាចបង្កឱ្យមានអណ្ដាតភ្លើងនោះ
ទេ។

អ្នកជម្ងឺដែលទទួលការវះកាត់ពេលនោះគឺជាស្ដ្រីវ័យប្រហែល ៣០ឆ្នាំ ដែលត្រូវបានវះកាត់នៅឯ
ផ្នែក Shinjuku នៃមន្ទីរពេទ្យសកលវិទ្យាល័យ Tokyo ។ ការវះកាត់នេះ ត្រូវបានប្រើប្រាស់កាំរស្មី
ឡាហ្សែរ។ របាយការណ៍ឱ្យដឹងថា “នៅពេលធាតុហ្គាស (ផោម) ចេញពីរាងកាយអ្នកជម្ងឺ ហើយ
ហោះចូលទៅក្នុងបរិយាកាសក្នុងបន្ទប់វះកាត់ វាបានប្រតិកម្មជាមួយកាំរស្មីឡាហ្សែរ រួចក៏បង្កើត
បានជាអណ្ដាតភ្លើង” នេះបើតាមទំព័រ The Asahi Shimbum ។

ស្ដ្រីជាអ្នកជម្ងឺខាងលើ ត្រូវរលាកស្បែកធ្ងន់ធ្ងរ បន្ទាប់ពីមានអណ្ដាតភ្លើងនោះកើតឡើង។

ក្រុមអ្នកស៊ើបអង្កេតក៏បានអះអាងថា បណ្ដាឧបរកណ៍ក្នុងបន្ទប់វះកាត់ដំណើរការធម្មតា ហើយវា
មិនអាចបង្កបានជាអណ្តាតភ្លើង។

នេះគឺជាករណីមួយដែលព្រមានដល់អ្នកជម្ងឺទាំងឡាយណាដែលត្រៀមនឹងទទួលការវះកាត់។ ចូរ
ជៀសវាងអាហារដែលអាចបង្កឱ្យមានផោម ដូចជាដំឡូងបារាំង សណ្ដែកដីជាដើម នៅមុនពេល
ទទួលការវះកាត់ដែលប្រើកាំរស្មីឡាហ្សែរ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ snopes