CamNews

Beckham បង្កើតគម្រោងធ្វើដំណើររយៈពេល ៧ថ្ងៃ ៧ការប្រកួត លើមហាទ្វីបទាំង ៧ ដើម្បីស្វែងរកជំនួយសប្បុរសធម៌

ព័ត៌មានកីឡា៖ លោក David Beckham  ដែលអតីតកាលត្រូវបានគេស្គាល់ថាជាកីឡាករខ្សែបម្រើជម្រើស​ជាតិ អង់គ្លេស នឹងបច្ចុប្បន្ន មានតំណែងជាអគ្គរាជទូតសុឆន្ទៈរបស់អង្គការ UNICEF ​លើ​គម្រោង​កញ្ចប់សប្បុរស​ធម៌​ជួយដល់កុមារកំព្រាលើពិភពលោក បានបង្ហាញពីគោល​បំណងដ៏អស្ចារ្យ​របស់​លោក ដោយចង់ធ្វើដំណើរ ចូលរួមការប្រកួត បាល់ទាត់ចំនួន ៧ ប្រកួត ក្នុងទឹកដីទ្វីបទាំង ៧ លើពិភពលោក ដោយចំណាយពេលត្រឹមតែ ៧ថ្ងៃ ដើម្បីរំលឹក​ខួប​អនុស្សាវរីយ៍ ១០ឆ្នាំដែលលោក បានចូលក្នុងគ្រួសារ UNICEF ។

អតីតកីឡាករខ្សែបម្រើក្លឹប Manchester United វ័យចំណាស់ម្នាក់នេះ មានបំណងចង់ស្វែងរកជំនួយ ចូលទៅក្នុងកញ្ចប់ថវិការសប្បុរសធម៌ របស់អង្កការ UNICEF ដើម្បីជួយដល់កុមារកំព្រាលើពិភពលោក តាម​រយៈរូបភាព​​នៃ ប្រើប្រាស់កេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ ក្នុងវិស័យកីឡាដែលធ្លាប់មានកន្លងមក។ ស្ថិតក្នុងគម្រោង​បន្ទាប់​​ដែលគាត់បានបង្ហាញនៅពេលនេះ គឺថា រូបលោកចង់ធ្វើដំណើរ ជំវិញពិភពលោក ក្នុងរយៈពេល ៧ថ្ងៃ ជាមួយនឹងការចូលរួមប្រកួតបាល់ទាត់ ៧ ការប្រកួត នៅលើទឹកដីទ្វីបទាំង ៧ ដើម្បីស្វែងរកថវិការ ចូលក្នុងគម្រោងមួយនេះ ។

លោក David Beckham បានថ្លែងថា " ខ្ញុំឲ្យចង់ពិភពលោក ជាកន្លែងដែល កុមារទាំងអស់ អាចរស់នៅធំធាត់ប្រកប​ដោយ សុវត្ថិភាពចៀសផុត ពីអំពើហិង្សា រួចផុតពីភាពក្រីក្រ នឹង ជម្ងឺផ្សេងៗ ......សម្រាប់គម្រោងមួយនេះ ខ្ញុំសង្ឃឹមថា​នឹងអាច​មានឱកាសទាញបាន ប្រាក់ចំណូលច្រើន ជួយដល់កុមារលើពិភពលោក ដែលកំពុងតែស្ថិតក្នុងជីវភាពចំបាច់ បំផុត។ "

កាលពីដើមខែតុលា លោក David Beckham ក៏បានប្រកាសជាសាធារណៈថា រូបលោក នឹងវិលត្រលប់ទៅកាន់ ក្លឹប Man United វិញក្នុងរយៈពេលដ៏ខ្លីជាមួយ អតីតគ្រូបង្វឹក គឺ លោក Sir Alex Ferguson ដើម្បីចូលរួមបង្កើតព្រឹត្ដិការណ៍ប្រកួត បាល់ទាត់ ស្វែងរកជំនួយ ក្នុងលក្ខណៈមិត្ដភាព ដោយរូប​ លោកផ្ទាល់ នឹងដឹក​នាំក្រុម Great British XI ប្រកួតជាមួយ Zinedine Zidane’s នៅដើមខែវិច្ឆិកា ខាងមុខនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror