ព័ត៌មានជាតិ & អន្តរជាតិ ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត បានប្រញាប់ធ្វើដំណើរអោយដល់ភូមិមួយកន្លែង ក្នុងទឹកដី ខេត្តបាត់ដំបង ដើម្បីធ្វើការពិនិត្យឡើងវិញ ក៏ដូចជា ពិនិត្យអោយម៉ត់ចត់ ទៅលើក្រុមមនុស្ស ជាពលរដ្ឋក្នុងស្រុក ចំពោះករណីឆ្លងមេរោគអេដស៍ ជាច្រើនរយនាក់ បន្ទាប់ពីគ្រូពេទ្យក្នុងស្រុកត្រូវបាន រកឃើញថា បានប្រើម្ជុល និងសឺរ៉ាំង តែមួយ ដោយពុំមានការផ្លាស់ប្តូរ នៅពេលចាក់ថ្នាំដល់ អ្នកជំងឺ ។

អាជ្ញាធរសុខាភិបាលប្រទេសកម្ពុជា បានមានចំណាប់អារម្មណ៍ជាខ្លាំង ទៅលើការលេចឮ ព័ត៌មានមួយ នេះ បន្ទាប់ពីមានការបន្លឺពាក្យតៗគ្នា យ៉ាងលឿនជាទីបំផុត ស្តីពីករណី ពលរដ្ឋក្នុងភូមិ លើសពី ១០០ នាក់បានឆ្លងមេរោគអេដស៍ ។ ប្រភពដដែលបន្តអោយដឹងថា គ្រូពេទ្យ ប្រចាំភូមិ ឈ្មោះ យ៉ែម ជ្រិន ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ រង់ចាំការដោះស្រាយទៅ តាមនិតិវិធី ខណៈជនសង្ស័យរូបនេះ បានសារភាពជាមួយនឹងការធ្វេសប្រហែស របស់ខ្លួន ទាក់ទិនទៅ នឹងការប្រើម្ជុល និងសឺរ៉ាំង តែមួយ ដោយពុំមានការផ្លាស់ប្តូរ ។ ខណៈជាប់ ចោទ ពីបទ ចម្លងមេរោគ ដោយអចេនា ក៏ដូចជា ដំណើរការអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាត ត្រឹម ត្រូវនោះ ជនសង្ស័យរូបនេះ បើសិនណា ការស៊ើបអង្កេត កំណត់បាននូវទោសកំហុសគាត់ជាក់ស្តែងនោះ គាត់ នឹងប្រឈមមុខក្នុង ការជាប់ពន្ធនាគារ អស់មួយជីវិត ។ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារនេះ ពលរដ្ឋ ក្នុងស្រុក ប្រមាណ ១៥៤៧ នាក់ ត្រូវបានពិនិត្យដោយអ្នកជំនាញ វិភាគរក ករណីឆ្លងមេរោគអេដស៍ ក្នុង នោះ រដ្ឋាភិបាល ហាក់បីដូចជានៅស្ងៀម ជាមួយនឹងភាពស្រឡាំងកាំង ក្រុមមនុស្សរាប់រយនាក់ ឆ្លង មេរោគសាហាវ ដ៏ ច្រើនលើសលប់ទាំងនេះ ។

កាលពីសប្តាហ៍កន្លងទៅ មន្រ្តីសុខាភិបាល បញ្ជាក់អោយដឹងថាជារួមពលរដ្ឋសរុបមានគ្នាដល់ទៅ១០៦ នាក់បានឆ្លងមេរោគអេដស៍ នៅក្នុងភូមិ រកា ។ ភ្លាមៗពួកគេ មិនទាន់បញ្ជាក់បាននៅ ឡើយ ទេ ថាអាច នឹងមានករណីកើនឡើងបន្តទៀត ឬក៏យ៉ាងណា ក៏ប៉ុន្តែ ចុងសប្តាហ៍កន្លងទៅនេះ ពោល កំឡុងថ្ងៃសៅរ៍ វិទ្យាស្ថានប៉ាស្ទ័រ បានគូសបញ្ជាក់ ដល់សារព័ត៌មានក្នុងស្រុក ភ្នំពេញប៉ុស្តិ៍ អោយដឹងថា ហោច ណាស់ មនុស្ស ១១៩ នាក់ បានឆ្លងមេរោគអេដស៍ ពីភូមិ រកា ខេត្តបាត់ដំបង ខណៈមានការធ្វើតេស្តិ៍ ជាលើកទី ៣ ។

ជាការពិត ករណីឆ្លងមានការកើនឡើងជាបន្តបន្ទាប់ ខណៈខ្ញុំបាទ ពុំទាន់ អាច បញ្ជាក់ច្បាស់បាននៅ ឡើយទេ នេះជាការលើកឡើង ពីសំណាក់ ប្រធានមណ្ឌលសុខភាព ភូមិ រកា លោក Beng Sor ។ដោយ ឡែកអ្វីដែលខ្ញុំអាចគូសបញ្ជាក់បាននោះគឺ អ្នករាល់គ្នា ពិតជាបានឆ្លងមិនថាក្មេងចាស់ប្រុសស្រីនោះទេ សូម្បីតែព្រះសង្ឃក៏បានឆ្លងដូចគ្នាដែរ ៕

- អាន ៖ ផ្ទុះករណី ឆ្លងអេដស៍ មួយភូមិច្រើនជាង ១០០ នាក់ លើដីបាត់ដំបង ល្បីខ្លាំង ដល់ថ្នាក់ CNN ចុះនៅលើទំព័រមុខ

- អាន ៖ បញ្ជូនគ្រូពេទ្យ ចម្លងមេរោគអេដស៍ នៅបាត់ដំបង ទៅតុលាការ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន ខេមញូវ