ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rte ដែលទើបតែបាន
ចេញផ្សាយកាលពីវេលាព្រឹកម្សិលមិញនេះ បានបញ្ជាក់អោយដឹងថាមានឧបទ្ទេវហេតុគ្រោះ
ថ្នាក់នៅលើខ្សែរថភ្លើង ដោយរថភ្លើងពីរគ្រឿងបានបុកគ្ន នៅទីក្រុង Vienna ប្រទេសអូទ្រីស
បណ្តាលអោយមនុស្ស ៤១ នាក់រងរបួស ក្នុងនោះ ៥ នាក់រងរបួសជាទម្ងន់។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថាក្នុងចំណោមអ្នករងរបួសទាំងអស់អ្នកបើក
រថភ្លើងម្នាក់ ក៏ទទួលរងរបួសជាទម្ងន់ផងដែរ ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារ
មានសមត្ថកិច្ច ដោយបានទៅដល់កន្លែងកើតហេតុភ្លាមៗ ស្របពេលដែលជនរងគ្រោះត្រូវ
បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ផងដែរថា ការតាមដានស៊ើបអង្កេតជាជំហានដំបូង បានបញ្ជាក់អោយដឹងថា ឧប
ទ្ទេវហេតុលើកនេះ ទំនងមកពីការខុសបច្ចេកទេសក្នុងការប្តូរសញ្ញាផ្លូវរថភ្លើងទើបបង្កអោយ
មាមឧបទ្ទេវហេតុរថភ្លើងពីរបោលបុកគ្នាយ៉ាងដូច្នេះ តែទោះជាយ៉ាងណា ការតាមដានស៊ើប
អង្កេតនៅតែបន្តមាននៅឡើយ ដើម្បីតាមដានរកមូលហេតុពិត៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ rte