CamNews

ពេជ្រ អាវីហ្សា សង្ស័យ រ៉េតធី ដូណា ជួយជម្រុញណែនាំ ឲ្យចូលច្រៀង

ភ្នំពេញៈ បន្ទាប់ពីលេចឮព័ត៌មានថា កញ្ញា ពេជ្រ អាវីហ្សា កំពុងតែត្រៀមដឹកដៃ លោក រ៉េត ធីដូណា ចូលរោងការនោះ ស្រាប់តែពេលនេះ មានការលើកឡើងថា គូស្នេហ៍រូបនោះ កំពុងតែជួយជ្រោមជ្រែងនាងឲ្យវិវឌ្ឍន៍ ពីតារាសម្តែង ទៅឈោងចាប់អាជីព ជាតារាចម្រៀងបន្ថែមមួយជំនាញទៀត ដោយក្នុងបំណងចង់បង្កើនប្រជាប្រិយភាព លេចធ្លោកាន់តែខ្លាំង ។

មួយរយៈពេលនេះ គេសង្កេតឃើញថា តារាស្រីសាច់សរម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា ហាក់បង្ហាញមុខមាត់ នៅតាមកញ្ចក់ទូរទស្សន៍ ជាមួយការច្រៀង តាមខនសឺត ប្រៀបដូចជាតារាចម្រៀងអាជីព ខណៈដែលមុនៗ នាងបង្ហាញវត្តមានត្រឹម តែការសម្តែង ថតស្ពត និងចេញមុខសម្ភាសន៍ ក្នុងកម្មវិធីតារាបន្តិចបន្តួច តែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ពេជ្រ អាវីហ្សា បែរជាបង្ហាញ វត្តមាននៅកញ្ចក់ទូរទស្សន៍ ច្រៀង និងបង្ហាញក្បាច់រាំ យ៉ាងរស់រវើក នៅលើឆាកតន្ត្រី មិនដាច់ទៅវិញ ។

តាមរយៈការលើកឡើងបែបនេះ បានស្តែងឲ្យឃើញថា ការវិវឌ្ឍន៍ខ្លួនពីសម្តែងមកច្រៀង បានលឿនបែបនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការជួយណែនាំ និងជម្រុញ ពីគូស្នេហ៍ដែលត្រៀមចូលរោងការ ជាមួយនាង គឺលោក រ៉េត ធីដូណា បានជា ពេជ្រ អាវីហ្សា អាចស្រវ៉ាចាប់យកអាជីពមួយនេះ ឆាប់រហ័សបែបនេះ។

បុប្ផារូបស្រស់កំពុង តែរីកសាយភាយក្លិនបញ្ច្រាសខ្យល់ កញ្ញា ពេជ្រ អាវីហ្សា បានបង្ហើបប្រាប់ទស្សនិកជន នៅលើឆាកតន្រ្តី នៅក្នុងទូរទស្សន៍ ជាសាធារណៈ ក្រោយពីពិធីកររូបសង្ហា លោក អេឡិច ចិត្រា បានព្រលយថា នាងពេលនេះ បានងាកពីការសម្តែងមកស្រវ៉ា យកការងារ ច្រៀង បន្ថែមទៀត ដើម្បីពង្រឹងប្រជាប្រិយភាព ឲ្យកាន់តែរឹងមាំមួយកម្រិតនោះ។ ក្នុងនោះម្ចាស់សាម៉ីខ្លួន កញ្ញា អាវីហ្សា ក៏បានឆ្លើយ ទទួលស្គាល់ថា នាងមានការសប្បាយចិត្ត នៅពេលដែលបានវិវឌ្ឍន៍ខ្លួន មកចាប់អាជីពថ្មីមួយទៀត ព្រោះថា សម្រាប់នាង ការសម្តែង គឺមិនសូវ ធ្វើឲ្យកេរ្តិ៍ឈ្មោះ ល្បី សុះសាយខ្លាំងទេ ម្តងឡើងម្តងចុះ ពេលណាបានសម្តែងច្រើនឈ្មោះក៏លោតឡើង ពេលណាមិនសូវមានការសម្តែង ឈ្មោះក៏ស្ងាត់ឈឹង។ ដោយឡែកប្រសិនបើនាងក្លាយ ជាតារាចម្រៀង គឺមានភាគរយសង្ឃឹមច្រើនថា អាចរក្សាស្ថេរភាព និងប្រជាប្រិយភាព មិនឲ្យធ្លាក់ចុះ ដូចមុនៗ នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល