កំពង់ចាម៖ នារីរូបស្រស់ម្នាក់ មានមុខរបរជាអ្នករាំតាមវង់ដន្ត្រី បានសម្រេចចិត្តចងករ សម្លាប់ខ្លួនដោ យសារ តែសង្សារ បស់នាងសុំបែកគ្នា ។សពនារីរងគ្រោះ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ ត្រូវបានគេប្រទះឃើញនៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅក្នុងបន្ទប់ ផ្ទះជួល ស្ថិតក្នុងភូមិបឹងកុក២ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះជួល អ្នកស្រី ឈឹម ផានី បានប្រាប់ឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ អានី ហៅអាណយ អាយុប្រហែល២២ឆ្នាំ មុខរបរជា អ្នករាំតាមវង់ដន្ត្រី មានស្រុកកំណើត នៅខេត្តក្រចេះ។ អ្នកស្រី បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២ ម្សិលមិញ នាង បានឈ្លោះ ប្រកែកជាមួយសង្សា របស់នាង ហើយក្នុងជម្លោះនោះ គេបានឮថា ខាងសង្សារបស់សុំបែកគ្នា ហើយខាងប្រុស ក៍ចេញទៅ បាត់ ទៅនៅយប់ថ្ងៃឈ្លោះនោះ ។ លុះនៅថ្ងៃទី៣នេះ ឃើញនាងបិទទ្វារបន្ទប់មិនព្រមចេញក្រៅសោះ រហូតដល់ម៉ោង៥ល្ងាច ដោយមានការសង្ស័យព្រោះហៅមិនឆ្លើយ ទើបម្ចាស់ផ្ទះបើកទ្វារចូលក្នុងបន្ទប់ឃើញនាង បានចងក ស្លាប់បាត់ទៅហើយ។អ្នកស្រីម្ចាស់ផ្ទះបានឲ្យដឹងទៀតថា នារីរងគ្រោះនោះ បានប្រើដៃអាវយកមក ចងក ជាប់ទៅចំរ៉ឹងបង្អួច បន្ទប់ផ្ទះជួល ។

ដោយឡែកប្រភពពីសមត្ថកិច្ចជំនាញចុះពិនិត្យសាកសព បានឲ្យដឹងដែរថា នារីរងគ្រោះ ទំនងជាចងក នៅវេលាទាបភ្លឺ ទើបរហូត មកដល់ល្ងាចថ្ងៃទី៣នេះ សពមិនទាន់ធំក្លិននៅឡើយ។ សមត្ថកិច្ចបានបញ្ជាក់ដែរថា សពនារីរងគ្រោះពិតជា ស្លាប់ដោយសារចងកធ្វើអត្តឃាតមែន ។

បច្ចុប្បន្ន សពនារីរងគ្រោះ មិនទាន់មានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅឡើយទេ ហើយក្រោយការពិនិត្យ សពនារីរងគ្រោះ និងដឹកទៅតម្កល់ទុកនៅវត្តបឹងកុក រងចាំបូជានៅថ្ងៃទី៤ នោះ បើមិនឃើញមានសាច់ញាតិ មកទទួលយកទៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល