ព្រៃវែង៖ ស្រ្តីវ័យកណ្តាលម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកពូថៅកាប់ជាច្រើនដង នៅក្នុងផ្ទះស្ថិតនៅភូមិពោនឡេច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញ ។

លោក សេង សុភ័ក្រ ស្នងការរងខេត្តព្រៃវែង បានឱ្យដឹងថា ករណីនេះ ក៏បណ្តាលឱ្យកូនក្មេងប្រុសម្នាក់ ជាកូនស្រ្តីខាងលើ រងរបួសផងដែរ ហើយ ពេលនេះ សមត្ថកិច្ច កំពុងចុះស្រាវជ្រាវ រកឃាតករ ដែលបានរត់គេចខ្លួន ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ស្រ្តីរងគ្រោះខាងលើមានឈ្មោះ លន់ អៀវ អាយុ៤២ឆ្នាំ នៅក្នុងភូមិ -ឃុំ កើតហេតុ ត្រូវបានជន សង្ស័យ កាប់ចំក មួយកន្លែង និង ថ្ពាល់ ឆ្វេង មួយកន្លែង បណ្តាលឲស្លាប់ នៅលើគ្រែដេក ក្នុងផ្ទះ ។ ចំណែកកូនប្រុសមាន ឈ្មោះ អ៉ឹម សំណាង អាយុ១៦ឆ្នាំ ត្រូវជាកូន របួសក្បាលចំនួន ៣កន្លែង ជាទម្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ទោះជាយ៉ាងណា សមត្ថកិច្ច មិនបានបង្ហើបអំពីអត្តសញ្ញាណ ជនដៃដល់នោះ ទេ ប៉ុន្តែក្នុងករណីនេះ មជ្ឈដ្ឋានមួយចំនួនបានដាក់ការសង្ស័យថា អាចជារឿងគំនុំ ដែលបណ្តាល មកពីប្តីរបស់នាង ដែលជាអតីតចោរប្លន់យ៉ាងសកម្ម ប្រចាំភូមិ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល