CamNews

កម្មករបើករថយន្តដឹកដី បើករថយន្ត​ថយក្រោយមិន​ប្រយ័ត្ន​កិនគ្នាឯង​ស្លាប់ម្នាក់ នៅរណ្តៅដី នាស្រុកកៀនស្វាយ

(កណ្តាល)៖ អ្នកបើករថយន្តដឹកដី ចេញពីរណ្តៅដីរបស់ឈ្មួញឈ្មោះ ដាញ់ សុផល ម្នាក់បានរត់គេច​ខ្លួនភ្លាមៗ ក្រោយពីបានបើក​រថយន្តថយក្រោយ មិនប្រយ័ត្នបណ្តាលឲ្យកិន​បុរសអ្នកបើករថយន្ត​ដឹកដីក្រុមហ៊ុន​វឌ្ឍនៈ​​ ដូចគ្នាស្លាប់ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ​ឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រំ សំណាង អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យិុន ទូច  អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិខ្នាតី ឃុំអង្គសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ​កន្លែងកើតហេតុ មុខរបរ បើករថយន្តដឹកដី។

​ចំណែកអ្នករថយន្តបង្កឈ្មោះ ហៅ សិលា អាយុ៣២ឆ្នាំ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់​នៅកន្លែងជីកដី របស់ក្រុមហ៊ុន​វឌ្ឍន: ដូចជនរងគ្រោះដែរ ។

បើតាមលោកអធិការរង  មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាក​ហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0943 ចូលមកដឹកដីនៅ ចំណុចកើតហេតុ។ ពេលនោះអ្នកបើកបរ​រថយន្តបង្កម៉ាកហីុណូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-​1254 ក៏បានបើករថយន្ត ចូលមកដល់ចំណុច​កើតហេតុដើម្បីដឹកដី ដូចគ្នា។

ជាធម្មតារថយន្ត​ដែលដឹកដីមក ដល់គោលដៅ​ដឹកត្រូវបត់ នឹងបើកថយក្រោយ​ដើម្បីឲ្យអេស្កាវើទ័រ​ជីកដីដាក់ ពីលើរថយន្ត។ តែនៅម៉ោងកើតហេតុនោះ រថយន្តបង្កបានបើកមក នឹងថយក្រោយ ដូចរាល់ជើងដែល​ធ្លាប់ដឹក។ ដោយមិនដឹងថាមានមនុស្សនៅ​ពីក្រោយរថយន្ត ហើយក៏មិនដឹងថា រថយន្តរបស់ខ្លួនបាន កិនមនុស្សដែរ ។

​នៅពេលអេស្កាវ៉ាទ័រ ជីកដីដាក់លើរថយន្ត​ជិតពេញហើយ អ្នកបើករថយន្តបង្កមើល​ទៅខាងរថយន្ត១​ទៀត មិនឃើញបើកចេញ​ក៏មានការឆ្ងល់ពេលនោះ ក៏ចុះពីលើរថយន្តរបស់ខ្លួនមក មើលស្រាប់តែឃើញ​មានមនុស្សដេក​ស្លាប់នៅក្រោម​រថយន្តរបស់ខ្លួន ។ ឃើញដូច្នោះអ្នកបើក​រថយន្តបង្កក៏បានរត់​គេចខ្លួន​ចេញពីកន្លែង កើតហេតុបាត់តែម្តង ។

ក្រោយពីកាយអាមច៍​ដី​ដាក់ពេញរថយន្តហើយ មិនឃើញ បើកចេញដូចសព្វ​ដងនោះ អ្នកបើកអេស្កាវ៉ាទ័រ ក៏ចុះមកមើលថា ហេតុអីរថយន្តទាំង២មិនបើកចេញ ទើបដឹងថា មាន ករណីកិនមនុស្សស្លាប់ ហើយគាត់ ក៏បានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឈើទាល និងរាយការណ៍ដល់រូបលោក ។

លោកអធិការរងបានបានឲ្យដឹងទៀតថាក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង ហើយបានទាក់ទងទៅក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក​មធ្យោបាយ​រថយន្តខាងលើ​ទៅអធិការដ្ធាននគរបាល​ស្រុកបន្តនិតិវិធី កសាងសំណុំរឿងទៅសាលាដំបូង ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី