CamNews

ស្ពានជ្រោយចង្វារទី២ សួនច្បាររង្វង់មូល ជ្រោយចង្វារ និងរង្វង់មូលស្តាតចាស់ នឹងត្រូវសម្ភោធដាក់ឲ្យប្រើ

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរក្នុង Facebook Page ផ្លូវការរបស់លោកថា បើមិនមានការ ប្រែប្រួលទេនោះ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ ស្ពានជ្រោយចង្វារទី២ សួនច្បាររង្វង់មូលរជ្រោយចង្វារ ត្រើយខាងកើត និងរង្វង់មូលស្តាតចាស់ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ បន្ទាប់ពី បើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ បណ្តុះអាសន្នមានរយៈពេលជិត១ឆ្នាំកន្លងមកហើយនោះ

លោកបានសរសេរទៀតថា កម្មវិធីសម្ពោធស្ពានជ្រោយចង្វារទី២ សួនច្បាររង្វង់មូលស្តាតចាស់ សួនច្បាររង្វង់មូល ជ្រោយចង្វារត្រើយខាងកើត នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលពិធីនេះ ធ្វើឡើងស្ថិតក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថានប័ន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ទៀត ។

គួររំលឹកថា ស្ពានជ្រោយចង្វារទី២ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០១១ ដែល មានប្រវែង ៧១៩ម៉ែត្រ ចំណាយ សាងសង់រយៈពេល៣៨ខែ និងចំណាយថវិកាប្រមាណ ២៧.៥០០.០០០ ដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់រដ្ឋាភិបាលចិន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល