CamNews

សម្រេចកាត់ទោស ប្រហារជីវិត វេជ្ជបណ្ឌិតមួយរូប ក្រោយរំលោភ និងសម្លាប់អ្នកជម្ងឺ របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានប៊ីប៊ីស៊ី ចេញផ្សាយសម្រង់អត្ថបទសារព័ត៌មានអោយដឹងថា​ វេជ្ជ បណ្ឌិត មកពីប្រទេស ស្រី លង្កា មួយរូប ត្រូវបានសម្រេចក្នុងការផ្តន្តាទោស ដោយប្រហារជីវិត ក្រោយ ពីគាត់បានរំលោភ និងសម្លាប់អ្នកជម្ងឺរបស់ខ្លួន នៅមន្ទីរពេទ្យ មួយកន្លែង ជិតទីក្រុង Colombo ។

ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា វេជ្ជបណ្ឌិត ដែលជាជនជាប់ចោទរូបនេះ    មាន ឈ្មោះថា Dr Indika Sudharsana Balage ត្រូវបានអាជ្ញាធរ បញ្ជាក់អោយដឹងថា គាត់បានសម្លាប់ យុវតី ស្រី វ័យ ក្មេងមួយរូប (ជាកម្មកររោងចក្រ) នៅឯមន្ទីរពេទ្យ មួយកន្លែង កាលពីអំឡុងឆ្នាំ ២០០៧ ។គាត់ត្រូវបាន ផ្តន្ទាទោសក្នុងការសម្លាប់ជនរងគ្រោះ វ័យ ២៣ ឆ្នាំ ដោយបានបោះនាងចុះ ពីបង្អួច នាជាន់ទី ៦ ។

ដោយឡែក សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ មានវ័យ ២៣ ឆ្នាំ នាងមានឈ្មោះថា Chamila Dissanayake បានមានវត្តមាននៅឯមន្ទីរពេទ្យ ដើម្បី  ធ្វើ  ការវះកាត់ ។ បុគ្គលិក ជាអ្នកយាម ប្រចាំមន្ទីរពេទ្យ​ បានចេញមុខ   ធ្វើ ជាសាក្សី នៅក្នុងប្រព័ន្ធតុលាការ ស្តីពី   អំពើ មនុស្សឃាតមួយនេះ ដោយនៅក្នុងនោះ មានការគូស  បញ្ជាក់ អោយដឹងថា​ គេ ពិតជា បានឃើញ លោក Balage អូសសាក សពនៅជាន់ទី ៦ ពិតប្រាកដមែន ។ ផ្ទុយទៅវិញ ជាការសាទរ ពីសំណាក់ ក្រុមគ្រួសារជនរងគ្រោះពួក គេបញ្ជាក់អោយដឹងថា ពិតជាសប្បាយរីករាយជាខ្លាំង ខណៈយុត្តិធម៌ ពិតជាមាន ពិតប្រាកដមែន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី