Facebook នឹងជួយលោក អ្នក ក្នុងការបញ្ជូនសារអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០១៣ ទៅ
កាន់មិត្តភ័ក្ដិរបស់អ្នក ចំពេលឈានចូលឆ្នាំថ្មី។

កាលពីពេលថ្មីៗនេះ Facebook ទើបតែបានបញ្ចេញកម្មវិធីមួយ មានឈ្មោះថា New Year's
Midnight Delivery ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នករាល់គ្នាដែលកំពុងប្រើប្រាស់បណ្ដាញ
សង្គមនេះ បង្កើតសារជូនពរឆ្នាំថ្មី ផ្ញើទៅកាន់មិត្តភ័ក្ដិរបស់ខ្លួន ប្រកបដោយភាពគួរឱ្យភ្ញាក់ផ្អើល។

ក្រោយមក Facebook នឹងបញ្ចូលសារនេះទៅក្នុងប្រអបសំបុត្ររបស់អ្នកទទួល នៅក្នុងវេលា
មួយដែលចំនឹងពេលទាបភ្លឺ ថ្ងៃទី 01.01.2013 តាមម៉ោងក្នុងតំបន់របស់អ្នកទទួល។

ចាប់ពីពេលនេះតទៅ ដើម្បីចូលរួមកម្មវិធីនេះ អ្នកអាចចូលទៅកាន់អាស័យដ្ឋានរបស់គេហទំព័រ
Facebook http://www.facebookstories.com/midnightdelivery/ ។

ប្រអបអក្សរទីមួយគឺជាបញ្ជីឈ្មោះអ្នកទទួលសារជូនពររបស់អ្នក។ នៅក្នុងការសរសេរសារម្ដងៗ
អ្នកនឹងអាចផ្ញើទៅកាន់មនុស្សចំនួន ១០នាក់។

ក្រៅពីការផ្ញើការជូនពរដោយអក្សរ អ្នកក៏អាចផ្ញើភ្ជាប់ដោយរូបថត ឬសំបុត្រជូនពរ ដោយការ
ចុច Add Photos នៅខាងក្រោមប្រអបអក្សរ។ ក្រោយមក ចុចលើ From Facebook ដើម្បីជ្រើស
រើសរូបថតពី Facebook របស់អ្នក ឬចុចលើ From Computer ដើម្បីទាញយករូបពីកុំព្យូរទ័រ។

ជាចុងក្រោយ អ្នកត្រូវជ្រើសរើស Send Message ដើម្បីបញ្ចប់កិច្ចការ។ Facebook ធានាថា
សារជូនពររបស់អ្នកនឹងត្រូវបានផ្ញើដល់អ្នកទទួល ត្រឹមត្រូវតាមពេលវេលាចូលឆ្នាំថ្មីរបស់តំបន់
ដែលអ្នកទទួលរស់នៅ។

កម្មវិធីនេះ ប្រាកដជាធ្វើឱ្យអ្នកទទួលសាររបស់អ្នក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមិនខាន
ដោយសារតែវាត្រូវបានផ្ញើចំវិនាទីដែលឈានចូលឆ្នាំថ្មី។

ដោយ ៖ សីហា
ប្រភព ៖ Petrotimes