ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ រាងខ្ពស់ស្រឡះសាច់ដុំធំៗ លោក ញ៉ែម សុគន្ធ ថ្មីៗនេះ បានលេចវត្តមានជាមួយ ការថតផ្សាយពាណិជ្ជកម្ម ថ្មីឲ្យខាងក្រុមហ៊ុន M9 ជាខោទ្រនាប់ថ្មី ផលិតនៅ ប្រទេសថៃ ដែលកំពុងតែដំណើរការលក់ នៅលើទីផ្សារកម្ពុជា ហើយមិនតែប៉ុណ្ណោះ តារារូបនេះក៏មាន រហ័សនាមថ្មី មួយទៀតថា ជាបុរសសង្ហារ ដោយសារខោទ្រនាប់ ។

ទាក់ទងទៅនឹងការថតស្ពតថ្មី បង្ហាញម៉ូដខោទ្រនាប់ M9 របស់បុរសសង្ហារ ញ៉ែម សុគន្ធ នេះ ត្រូវបាន លោក ហ៊ៅ បូរ៉ាំ នាយកក្រុមហ៊ុន ផលិតផលអែម ប្រាំបួន (M9) បានឱ្យដឹងថា លោក ញ៉ែម សុគន្ធ ជាតារាសង្ហាបំផុត ហើយទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុង ប្រទេសកម្ពុជា ។ ដូច្នេះគ្រាដែលលោក យល់ព្រមទទួល ធ្វើជាតំណាងផលិតផល M9 វាជា មោទភាពមួយ របស់ក្រុមហ៊ុនរបស់លោក ។

លោកបានបញ្ជាក់ថា ខោទ្រនាប់ អែម ប្រាំបួន (M9) មានគ្រប់ទំហំនិងគ្រប់ពណ៌ សម្រាប់លក់ ជូនដល់អតិថិជន តាមតម្រូវការហើយអែម ប្រាំបួន (M9) ជាម៉ាកថ្មីសម្រាប់ កម្ពុជា ប៉ុន្ដែម៉ាក នេះមិនមែនថ្មី សម្រាប់ប្រទេសថៃ រឺ ប្រទេសដទៃទៀតឡើយ ។ អតិថិជន ពិតជាងាយស្រួល ចំណាំ និងចាំផលិតផល ម៉ាកនេះបាន ព្រោះថាអែម ប្រាំបួន (M9) ស្រដៀង និងពាក្យភាសា និយាយលេង របស់យុវវ័យខ្មែរ ថា ឡូយ៩ កាលីប៩ ម្យ៉ាងទៀតផលិតផលនេះ គឺបំពេញ តំរូវការដល់អតិថិជន ដែលនិយមប្រើប្រាស់ ផលិតផលសំលៀកបំពាក់ ម៉ាកល្បីៗ និងគុណ ភាពខ្ពស់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែ សីហា កន្លងទៅនេះ ក្រុមហ៊ុន ឃូ ឡាយឆាយ បានធ្វើការបង្ហាញផលិតផល ខោទ្រនាប់ ដែលជាផលិតផល មានគុណភាពខ្ពស់ ដែលមានទីតាំង ផលិតនៅប្រទេសថៃ ហើយទើបនឹង នាំមក កាន់ទីផ្សារ ប្រទេសកម្ពុជា។ ខោនេះមានសាច់ ក្រណាត់មិនយារ មិនរមួលថ្នេរជាប់ បានល្អ ជាពិសេស មិនបែក ព្រុយ និងមិនស្លេកពណ៌ សាច់ក្រណាត់ គូតុងទន់ស្វិត ប្រើជាប់បានយូរជាដើម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល