CamNews

ពេជ្រ សោភា អ្នកគាំទ្រធ្វើ ខួបកំណើតឲ្យ ខណៈគូដណ្ដឹង ហាក់មិន សូវអើពើ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ខែ មិថុនា ឆ្នាំ២០១៤ នៅក្នុងកាហ្វេបែបទំនើបមួយ ម្ដុំបឹងកេងកង ក្បែរផ្ទះ តារាចម្រៀង ពេជ្រ សោភា ផ្ទាល់តែម្ដង មានអ្នកគាំទ្រជាច្រើន នាក់បានប្រមូលផ្ដុំគ្នា ធ្វើខួបកំណើតស្ងាត់ៗ ធ្វើឲ្យ ពេជ្រ សោភា រំភើបជាខ្លាំង ស្ទើរតែរលីងរលោងទឹកភ្នែក ព្រោះ នាងមិនបានដឹងមុន ទាល់តែសោះថា ពួកគេបានរៀបចំគួរឲ្យភ្ញាក់ផ្អើលដូច្នេះ។

ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ថា នាងពិតជារំភើបណាស់ ដែលអ្នកគាំទ្រ តែងតែធ្វើឲ្យនាងរំភើបចិត្តជាខ្លាំង ពិតជាអរគុណ សម្រាប់ទឹកចិត្ត ដ៏ល្អរបស់ពួកគេ ព្រោះការគាំទ្រនេះហើយ នាំឲ្យនាងឈរបានដល់កន្លែងនេះ ព្រោះពេលខ្លះ ពិតជាមិនអាចទ្រាំទ្រ នឹងការលំបាកលើឧបសគ្គផ្សេងបាន តែពួកគេជាកំលាំងជំរុញចិត្ត ឲ្យនាងចេះតស៊ូគ្រប់កាលៈទេសៈ។

ពេជ្រ សោភា បាននិយាយទៀតថា ពិតជារំភើបណាស់ តែមិនសូវសប្បាយចិត្តទេ ព្រោះឪពុករបស់នាង កំពុងតែឈឺនៅក្នុងមន្ទីរពេទ្យ ព្រះកេតុមា ដែលត្រូវចំណាយលុយក្នុងមួយថ្ងៃៗ យ៉ាងហោចក៏៧០ដុល្លារដែរ ។ ទោះជាយ៉ាងណាឪពុករបស់ ពេជ្រ សោភា ត្រូវបានគេដឹងថា បានធូរស្បើយខ្លះហើយ ខណៈការងារថ្មីក៏កំពុងរវល់ខ្លាំងណាស់ ជាមួយកម្មវិធី The Voice ហាក់ពិបាកគួរសម ព្រោះត្រូវធ្វើការជាមួយបរទេស ពិសេសត្រូវបង្រៀនបេក្ខជនទៀត ដែលនាំឲ្យនាងរឹតតែរវល់ ។

ខួបកំណើតឆ្នាំនេះ គេមិនអាចដឹងបានទេ ថា ពេជ្រ សោភា មានអាយុប៉ុន្មានឲ្យពិតប្រាកដ ខណៈដែលកន្លងមកនាងធ្លាប់ប្រាប់ថា កើតក្នុងឆ្នាំ ១៩៨៥ ដែលឆ្នាំនេះនាងមានអាយុជិត ៣០សិបហើយ ។ គេមិនទាន់បានដឹងថា គូដណ្ដឹង នៅឯនាយសមុទ្រ បានអ្វីជាការដូ សម្រាប់តារាចម្រៀង ស្រីពូកែរាំនេះទេ ក្នុងថ្ងៃខួបកំណើតនេះ តែអ្វីដែលអាចរំពឹងទុកនេះមិនមែនតិចតួចទេ ព្រោះគ្រាន់តែជំនូន ក្នុងថ្ងៃភ្ជាប់ពាក្យរាប់ ម៉ឺនដុល្លារ ទៅហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល