អង់គ្លេស៖ នៅពេលដែលក្រុមចោរវ័យក្មេងពីរនាក់ បានលួចរថយន្ដ ដែលមានតម្លែខ្ពស់បាន
ហើយ ហើយគេបានបង្ហោះរូបភាពចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេតទៀតនោះ គឺបានធ្វើអោយ
ក្រុមប៉ូលីស មានចិត្ដក្ដៅ ហើយចង់តែធ្វើការចាប់ខ្លួនៗពួកគេភ្លាមៗតែម្ដង។

ក្រុមប៉ូលីសក្រុង London បាននិយាយថា អ្វីដែលក្រុមប៉ូលីស បានដឹងជាជំហានដំបូង គឺក្រុម
ចោរទាំងពីរនាក់នោះ គឺមានឈ្មោះ Sam Holmes វ័យ ២២ឆ្នាំ និង David Leadbeater មាន
វ័យ ២៣ឆ្នាំ ដែលពួកគឹទាំងពីរនាក់រស់នៅក្នុងទីក្រុង Eltham ប៉ែកខាងត្បូងនៃទីក្រុង London។

ក្រុមប៉ូលីស បានបន្តថា ពួកគេទាំងពីរនាក់តែងតែលួចនូវរថយន្ដ ដែលមានតម្លៃខ្ពស់ ពោល
គឺរថយន្ដចំនួន ៣៥គ្រឿង ដែលគេលួចបាន មានតម្លៃ ៥០០,០០០ ផោន។ ក្រុមប៉ូលីសបាន
និយាយយ៉ាងធ្ងន់ថា ទោះបីជាពេលនេះ អ្នកទាំងពីរមានការឌឺដងដាក់ប៉ូលីស និងរត់រួចខ្លួន
ក៏ដោយ ក៏ក្រុមប៉ូលីស នូវតែតាមចាប់ពួកគេអោយទាល់តែបាន ដើម្បីមកដាក់ទោសផង
ដែរ៕

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail