មិនត្រឹមតែធ្វើឲ្យមានការចាប់អារម្មណ៍ តាមរយះការបង្ហាញខ្លួនរបស់ Ascend P6 ដែលជាស្មាត
ហ្វូនស្តើងជាងគេបំផុតលើពិភពលោក សំរាប់ពេលបច្ចុប្បន្ន នាយកប្រតិបត្តិរបស់ Huawei លោក
Richard Yu បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពិភពបច្ចេកវិទ្យាពិភពលោក ដោយសារតែការប្រ
កាសថា “កំពុងពិចារណា” ក្នុងការទិញក្រុមហ៊ុន Nokia។

ឆ្លើយតបនឹងបទសម្ភាសន៍ Financial Times, លោក Yu បានឲ្យដឹងថា Huawei មានលទ្ធភាពគ្រប់
គ្រាន់ក្នុងការក្នុងការទិញយក Nokia ហើយយើងកំពុងតែ ពិចារណាលើបញ្ហានេះ។ គាត់ក៏បានឲ្យ
ដឹងបន្ថែមថា លទ្ធភាពជោគជ័យក្នុងការទិញដូរនេះ គឺវាអាស្រ័យទៅលើ កំរិតនៃការត្រៀមខ្លួន
របស់ Nokia។

បើសិនជា ការទិញដូរនេះកើតឡើងមែន គឺលទ្ធភាពច្រើន Nokia នឹងប្តូរទៅប្រើប្រព័ន្ធប្រតិបត្តិការ
Android ជំនួសឲ្យ Windows Phone។

តាំងពីដើម រហូតមកដល់បច្ចុប្បន្ន Huawei មិនដែលមានទម្លាប់ក្នុងការទិញលក់អ្វីធំដុំនោះទេ។
ប៉ុន្តែក្នុងនាមខ្លួនជាក្រុមហ៊ុនទូរស័ព្ទធំលំដាប់ទីបី លើពិភពលោក (បន្ទាប់ពី Samsung និង Apple)
រួមនឹងមហិច្ឆិតាដ៏ធំ នៅលើទីផ្សារទូរស័ព្ទផងនោះ គ្មានអ្វីដែលថា មិនអាចកើតឡើងនោះឡើយ៕

ដោយ៖ សិលា
ប្រភព៖ Zing