ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានបង្ហោះរូបភាពទៅក្នុងបណ្តាញអ៊ិនធើ ណេតអមជាមួយនឹងការអំពាវនាវ ទៅដល់បណ្តាជនម៉ូស្លឹមនៅអាល្លឹម៉ង់ ធ្វើការវាយប្រហារភារវកម្ម ទៅលើប្រទេសមួយនេះ រួមមានទីតាំងមួយចំនួនដូចជាវាយប្រហារភារវកម្មការិយាល័យ អធិការបតី លោកស្រី Angela Merkel ក៏ដូចជា ព្រលាន យន្តហោះ Cologne ជាដើម នេះបើយោងតាមរបាយការណ៍ពី ក្រុមភ្នាក់ងារស៊ើបអង្កេតពិសេស ។

គួរបញ្ជាក់ថា ភាគខាងលិចតំបន់អឺរ៉ុប ត្រូវបានប្រកាសឲ្យមានការរឹតបណ្តឹងសុវត្ថិភាពខ្ពស់ ក្រោយពី មានការវាយប្រហារភារវកម្មសប្តាហ៍ កន្លងទៅនេះ ពីសំណាក់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ទៅ លើទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដែល បាន សម្លាប់មនុស្ស ៣២ នាក់ ក្រោយមានការបំផ្ទុះ គ្រាប់បែកនៅអាកាសយានដ្ឋាន ។ ថ្ងៃពុធសប្តាហ៍នេះ បារាំងបានគូសបញ្ជាក់ឲ្យមានការស៊ើបអង្កេត ឯករាជ្យទៅលើជនសង្ស័យអទិភាពបំផ្ទុះគ្រាប់បែក ដែល ត្រូវបានបារាំងខ្លួនឯងនោះ លើកឡើងឲ្យ ដឹងថា ជាការវាយប្រហារមួយដ៏អាក្រក់ជាទីបំផុត។

សារព័ត៌មានអាល្លឹម៉ង់ នៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ បានចេញផ្សាយនូវបណ្តារូបភាព ក៏ដូចជា ក្រា ហ្វិកដែលអមជាមួយនឹងពាក្យស្លោកជាភាសា អាល្លឹម៉ង់ អំពាវនាវអោយជនម៉ូស្លឹមនៅអាល្លឹម៉ង់បើក ការវាយប្រហារប្រឆាំង ទៅ នឹង សត្រូវនៃព្រះ Allah ។ អ្នក នាំ ពាក្យឲ្យ ប៉ូលីសសហព័ន្ធ ប្រទេស អាល្លឹម៉ង់ឲ្យដឹងថា ពួកយើងបានដឹងឮពីប្រធានបទខាងដើមនេះ ខណៈក្រុមមន្រ្តីជំនាញកំពុងតែតាម ដានយ៉ាងយកចិត្តទុកដាក់ ។ ច្បាស់ ណាស់ អាល្លឹម៉ង់គឺផ្តោតជាសំខាន់ទៅលើភារវកម្មអន្តរជាតិ ដូច្នេះអាចនឹងមានការវាយប្រហារកើត មាន ឡើងនៅប្រទេសនេះក៏ថាបាន ប៉ុន្តែការគម្រាមគំហែង ខាងដើម ពុំបានធ្វើឲ្យមានបម្រែបម្រួល គុណតម្លៃសន្តិសុខនោះទេ តែផ្ទុយទៅវិញ រឹតតែរឹតបណ្តឹង បន្ថែមទៀត៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន