CamNews

និយាយពាក្យបែបនេះក្នុងថ្ងៃសម្តែងរួមក្រុម SHINee ជាលើកចុងក្រោយ មិនសមសោះថា Jonghyun អាចធ្វើអត្តឃាត

កូរ៉េ ៖ វីដេអូនៃការសម្តែងរួមគ្នាចុងក្រោយបង្អស់របស់ក្រុម SHINee ត្រូវបានសាយភាយស្ទើរជុំវិញពិភពលោក ក្រោយលោក Jonghyun ទទួលមរណភាព កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ។

សមាជិកទាំង ៥ នាក់របស់ SHINee បានសម្តែងរួមគ្នានៅលើឆាក ចុងក្រោយបង្អស់ កាលពីខែមេសា ឆ្នាំ ២០១៧ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត មានឈ្មោះថា "SMTOWN Live World Tour VI" ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងហុងកុង ។

ក្នុងនោះផងដែរ តារាចម្រៀងវ័យ ២៧ ឆ្នាំ ដែលទើបលាចាកលោក បានធ្វើការចែករំលែកនូវអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជាអស់កម្លាំងជាមួយនឹងការមមាញឹកជាមួយនិងការងាររបស់ខ្លួន ប៉ុន្តែអ្វីដែលជំរុញអោយខ្លួនលោក មានថាមពលត្រលប់មកវិញ គឺការមើលឃើញអ្នកគាំទ្រ ហើយអ្វីៗក៏ចាប់ផ្តើមល្អប្រសើរឡើងវិញភ្លាមៗ ។

ពាក្យសម្តីរបស់លើកឡើងថា "ដើមឡើយ!! ខ្ញុំពិតជាមានការបារម្ភអំពីកាលវិភាគនៃការប្រគុំតន្រ្តីរបស់ខ្ញុំខ្លាំងណាស់។ ប៉ុន្តែភ្លាមៗនោះខ្ញុំស្រាប់តែទទួលបាននូវថាមពលយ៉ាងខ្លាំងខ្លា ក្រោយបានឃើញអ្នកគាំទ្ររបស់ខ្ញុំ ។ ដោយសារតែអ្នកគាំទ្ររបស់ខ្ញុំ​ ទើបធ្វើឲ្យពួកយើងបញ្ចប់ការសម្តែងទៅបានយ៉ាងរលូន។ Our SHINee World!!  ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់" ។

មួយវិញទៀត ក្រុមតារាចម្រៀងកូរ៉េ SHINee ក៏បានរៀបគម្រោងមួយទៀត ដើម្បីធ្វើការប្រគុំតន្រ្តីសម្រាប់ Fans របស់ខ្លួន ដែលមានឈ្មោះថា "SHINee World The Best 2018" នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៨ ប៉ុន្តែគម្រោងបែបជាត្រូវបានរំសាយទៅវិញ ក្រោយពីបាត់បង់សមាជិកម្នាក់ដែលគ្មានថ្ងៃវិលត្រលប់មកវិញនោះទេ ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រោយបានស្តាប់សម្តីរបស់ Jonghyun នៅក្នុងការប្រគុំតន្រ្តីនៅក្នុងទីក្រុងហុងកុងនោះហើយ មិននឹកស្មានថា ម្ចាស់បទ​ "Lonely" បែរជាសម្រេចបញ្ចប់ជីវីតរបស់ខ្លួនតាមវិធីនេះសោះ ។ ជាចុងក្រោយ មានតែសូមអោយតារាចម្រៀងកូរ៉េរូបនេះ ទៅកាន់ទីស្ងប់សុខ ហើយសូមអោយកើតមកជាតិក្រោយ កុំអោយអាយុខ្លីដូចជាតិនេះចុះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo