ភ្នំពេញ : បុរសម្នាក់បានយកកន្ត្រៃ ចាក់ខ្លួនឯងចំបំពង់ក រងរបួសធ្ងន់ ខណ:បើករថយន្ត Lexus 470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-5507 ដឹកប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង ១២:២០នាទី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមុខសណ្ឋាគារភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យជនរងគ្រោះ ចាក់ខ្លួនឯង យ៉ាងដូច្នេះ គឺដោយសារ មានជម្លោះជាមួយប្រពន្ធ ប៉ុន្តែមិនដឹងថា មានរឿងអីនោះទេ ។

ក្រោយកើតហេតុ ជនរងគ្រោះ ដែលមានឈ្មោះថា អ៊ឹង តារា អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ យ័ន្ត ស្រីមុំ អាយុជាង២០ឆ្នាំ រស់នៅម្តុំផ្សារថ្មី ត្រូវបានសមត្ថកិច្ច និងប្រពន្ធ ជួយដឹកដាក់តាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល