CamNews

៧ មេសា នឹងមានការបិទផ្លូវ ម្តុំព្រះបរមរាជវាំង ក្នុងឱកាសរៀបចំពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦​ស្អែកនេះ។

លិខិតរបស់លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា នៅក្នុងឱកាសរៀបចំពិធីនេះ រដ្ឋាបាលរាជធានីភ្នំពេញ នឹងបិទការធ្វើចរាចរចាប់ពី១២៖០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ៩៖០០នាទីយប់ថ្ងៃទី៧ ខែមេសា ស្អែកនេះរួមមាន៖

- កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ១៧៨ រហូតដល់ផ្លូវលេខ២៤០
- កំណាត់ផ្លូវលេខ១៧៨ ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ ១៩
- កំណាត់ផ្លូវលេខ ២៤០ ចាប់ពីតិរវថី ព្រះស៊ីសុវត្ថ រហូតដល់ផ្លូវលេខ១៩ ។

ជាមួយគ្នានេះ ក៏មានបញ្ចៀសការធ្វើចរាចរ តាមផ្លូវលេខ១៩ ពីជើងមកត្បូង និងពីត្បូងមកជើង៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី