ភ្នំពេញៈ តារាសម្តែងស្រី នាង ពេជ្រ ខេនឌី ដែលកន្លងមក ទាំងទស្សនិកជន និងអ្នកសិល្បៈ មួយចំនួន តែងតែពោលហៅនាងថា "កញ្ញាៗ" ពេញៗមាត់ ព្រោះតែតារាស្រីរូបនេះ មិនដែលធ្លាប់បានចូលរោងការ ជាមួយបុរសណាម្នាក់ ឬក៏បង្ហាញជាចំហរថា នាងទាក់ទង ជាមួយបុរសណាម្នាក់ ជាផ្លូវការនោះទេ ។ ទើបតែពេលនេះ ពេជ្រ ខេនឌី បែរជានិយាយថា នាងមានអារម្មណ៍ថា នឹកស្វាមីដែលឃ្លាតឆ្ងាយ ជាដើមហេតុ ធ្វើឲ្យអ្នកគាំទ្រ នាងជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗ នាងបែរជាទម្លាយជាសាធារណៈថា មានស្វាមី រួចហើយទៅវិញ ។

តារាស្រីដែលសម្បូរ សាច់ដើមទ្រូង និងនិយមស្លៀកពាក់បង្ហាញ ភាពសិចស៊ី នាង ពេជ្រ ខេនឌី ថ្មីៗនេះ បានសរសេរសារខ្លីមួយ ដាក់បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយមិនលាក់លៀម ពីអារម្មណ៍ផ្ទាល់ខ្លួន របស់នាង ថា “So sad lonely . នឹកប្តីសំលាញ់ចិត្តណាស់ យប់នេះ ខ្ញុំនឹងព្យាយាម ធ្វើការឲ្យរួចរាល់ នៅក្នុងខែនេះ និងបានហោះហើរ ទៅជួបមនុស្ស ដែលគេកំពុងតែរង់ចាំខ្ញុំ Good night my husband meet u next month….”។

តាមរយៈការបង្ហាញសារខ្លី មានន័យគ្រប់គ្រាន់ របស់ ពេជ្រ ខេនឌី នេះ បានសរបញ្ជាក់ឲ្យដឹងច្បាស់ ហើយថា នាងមានស្វាមីរួចហើយ ព្រោះបាននិយាយពេញៗមាត់ថា ប្តីនាង ពេលនេះត្រូវឃ្លាតឆ្ងាយ ទៅធ្វើការ នៅស្រុកចិន រយៈពេល៤ឆ្នាំ ហើយនៅដើមឆ្នាំ២០១៥នេះ នាងនឹងធ្វើដំណើរចេញទៅ ជួបស្វាមី ឯក្រៅប្រទេស ។ ដោយនាងមិនបាន បញ្ជាក់ច្បាស់ទេថា ស្វាមីដែលនាងហៅពេញៗមាត់ ជាអ្នកជំនួញនោះ រៀបការជាមួយគ្នា តាំងពីពេលណាឡើយ ព្រោះថាតាំងពីចូលសិល្បៈ រហូតមកដល់ពេលនេះ គឺនាងមិនធ្លាប់បានទម្លាយ ពីគម្រោងចូលរោងការ ជាមួយបុរសណាម្នាក់ឡើយ ។

ទាក់ទងនឹងរឿង ដែល ពេជ្រ ខេនឌី ទម្លាយថា ខ្លួនមានស្វាមី ទាំងដែលមិនទាន់ រៀបការនោះ គេហទំព័រ LookingTODAY មិនទាន់អាច សុំការបកស្រាយ ពីនាងបានទេ នៅថ្ងៃទី៩ ខែមករាឆ្នាំ២០១៥នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល