កាលពីថ្ងៃអាទិត្យនៃសប្តាហ៏កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទ qb និងអង្គការក្រៅរដ្ឋាភិបាលដែល
មានឈ្មោះថា CamKids បានសហការជាមួយនឹងសណ្ឋាគារ និងភោជនីយដ្ឋានដែលមានឈ្មោះ
ថា The Eighty8 បានបង្កើតនូវកម្មវិធីប្រកួតបាល់ទាត់កុមារលើកតំបូងមួយដែលមានឈ្មោះថា
CamKids-qb។ កម្មវិធីប្រកួតនេះ បានប្រព្រឺតទៅនៅពហុកីឡាដ្ឋានជាតិស្តាតចាស់នៃរាជធានី
ភ្នំពេញ កម្មវិធីប្រកួតត្រូវបានចូលរួមពីសំនាក់កីឡាករកុមារដែលពេញដោយទេព្យកោសល្យចំនួន
៦ក្រុម បានមកប្រកួតគ្នាដើម្បីដណ្តើមជោគជ័យយ៉ាងស្វិតស្វាញ ដែលញ៉ាំងអោយបរិយាកាស
កាន់តែពេញដោយក្តីរំភើបដល់អ្នកដែលបានចូលរួមទស្សនាការប្រកួត។

កម្មវិធីកីឡានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្ហាញដល់មហាជនអោយបានឃើញ
ពីរាល់ការងារកន្លងមកដែលអង្គការ CamKids បានខិតខំប្រឹងប្រែងដើម្បីបុព្វហេតុនៃកុមារ និង
ជាពិសេស គឺដើម្បីបង្ករនូវភាពសប្បាយរីករាយ និងបរិយាកាសថ្មីដល់ពួកគេ ក្រោមការឧបត្ថម្ភ
គាំទ្រយ៉ាងពេញទំហឺងពីសំនាក់ក្រុមហ៊ុន qbនិងក្រុមហ៊ុនសណ្ឋាគារនិងភោជនីយដ្ឋាន The
Eighty8។

នាឧកាសនេះ លោក Dan Beck ដែលជាប្រធានគ្រប់គ្រងផ្នែកឧបត្ថម្ភរបស់qbបានមានប្រសាសន៏
ថា “ជានិច្ចកាលqbតែងតែសំលឺងរកឧកាសដើម្បីចូលរួមសហការនិងផ្តល់ជាប្រយោជន៏ដល់សហគម ហេតុនេះហើយទើបយើងចូលរួមសហការយ៉ាងសកម្មជាមួយនឹង CamKids ដោយចូលរួមឧបត្ថម្ភ
យ៉ាងទូលំទូលាយដើម្បីធ្វើយ៉ាងណាអោយកម្មវិធីកាន់តែប្រព្រឺត្តទៅបានជោគជ័យ ហើយនាឧកាស
នេះ CamKids ពិតជាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រពៃក្នុងបុព្វហេតុជួយដល់បណ្តាកុមារ
កម្ពុជាដែលមកពីគ្រួសារក្រីក្ររទាំងនេះ ហើយqbក៏ដូចជាបណ្តាអ្នកឧបត្ថម្ភផ្សេងទៀតពិតជាមាន
មោទនភាព និងក្តីសោមនស្សរីករាយណាស់ដែលបានចូលរួរមក្នុងសកម្មភាពដ៏ថ្លៃថ្លានេះ”

សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែគោលដៅនៃកម្មវិធីប្រកួតនេះ គឺដើម្បីជាការលើកកំពស់ស្មារតីនៃ
ការយកចិត្តទុកដាក់ដល់កុមារ ប៉ុន្តែក្នុងឧកាសនេះយើងក៏បានឃើញពីការថ្វីជើងទាត់បាលរបស់
ប្អូនៗទាំង៦ក្រុមដែលមានទាំងកុមារា កុមារី ហើយអាយុច្រើនបំផុតត្រឺមតែ១៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែថ្វីជើងទាត់បាល់គីប្រកបដោយទេព្យកោសល្យខ្ពស់ខុសពីអាយុដែលក្មេងខ្ចី ហើយនៅចុងបញ្ចប់
នៃកាប្រកួត ជ៏យជំនះគឺត្រូវបានទៅលើក្រុមឈ្មោះថា New Future Organisation, NFO, ហើយចំនែកក្រុមទាំង៥ផ្សេងទៀតក៏បានទទួលរង្វាន់ល្អៗផងដែរសំរាប់កិច្ចខិតខំប្រឺងប្រែងរបស់
ពួកគេកន្លងមក។ លោក Dan Beck បាននិយាយបន្ថែមថា “ក្រុមអ្នកឈ្នះពិតជារីករាយខ្លាំងណាស់
នឺងជោគជ័យរបស់ខ្លួន ហើយបណ្តាទស្សនិកជន និងអ្នកគាំទ្រដែលបានចូលរួមក៏មានការសប្បាយ
រីករាយក្នុងការទស្សនាបាល់ទាត់របស់កីឡាករវ័យក្មេងទាំងនេះដែរ ហើយយើងនឺងរង់ចាំចូលរួម
កម្មវិធីបែបនេះជាថ្មីម្តងទៀត”

អំពីអង្គការ CamKids

CamKidsគឺជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងក្រោមគោលដៅចំបងគឺដើម្បីជួយទ្រទ្រង់ កុមារកម្ពុជាដោយមិនចំពោះថាមកពីគ្រួសារក្រីក្ររ ឬដែលឪពុកម្តាយរបស់គេពុំអាចផ្តល់ភាពកក់
ក្តៅដល់គេបាន ជាទូទៅកុមារទាំងនោះគឺមានប្រភពមកពីទីជនបទក្រីក្ររ ចុងកាត់មាត់ញក គ្រួសារ
ខ្វះខាត ក្មេងកំព្រារ និងក្មេងដែលរស់នៅតាមចិញ្ចើមថ្នល់ជាដើម។ CamKids ក៏មានបង្កើតកម្មវិធី
មួយចំនួនទៀតដើម្បីជួយលើកកំពស់ក្រុមគ្រួសារដែលងាយរងការប៉ះពាល់ដើម្បីអោយពួកគេមាន
ឧកាសបានរស់នៅជួបជុំគ្នា ហើយប្រសិនបើលោកអ្នកចង់ស្វែងយល់ពីបុព្វហេតុលំអិតរបស់
CamKids សូមចូលទៅគេហទំព័ររបស់គេ www.camkids.com

នាឧកាសនេះ លោក Dom Sharpe ដែលជាអ្នកគ្រប់គ្រងអង្គការមនុស្សធម៏ CamKids នេះ
បានមាននិយាយថា “CamKids គឺតែងតែជួយកុមារកម្ពុជាដែលមកពីតាមបណ្តាខេត្តនានាតាម
រយ មធ្យោបាយជាច្រើន ប៉ុន្តែជារឿយៗ សារះសំខាន់ក្នុងការផ្តល់នៅភាពរីករាយ និងបង្កើត
អោយមានកម្មវិធីកីឡាត្រូវបានមើលរំលង ហើយសំរាប់ថ្ងៃនេះ គោលដៅរបស់យើងគឺការប្រមូល
កុមារមកពីបណ្តាទីកន្លែងផ្សេងៗគ្នា អោយមកជួបជុំគ្នាក្នុងស្ថានភាពដូចគ្នា ហើយរីករាយជាមួយ
គ្នាក្នុងគោលដៅរួមតែមួយ។ ថ្ងៃនេះវាពិតជាសំខាន់ណាស់ វាមិនមែនត្រឺមតែការប្រមូលកុមារមក
ជុំគ្នាពីគ្រប់ទីកន្លែងនោះទេ ប៉ុន្តែវាជាឧកាសដែលយើងបង្កើតឡើងដើម្បីផ្តល់នូវភាពរីករាយ និង
បរិយាកាស ល្អ ដែលជាការចងចាំមិនអាចបំភ្លេចបានដល់គ្រប់ៗគ្នា ជាពិសេសកុមារៗ ដូចនេះ
ហើយយើងបានរៀបចំឡានក្រុងធំមួយដើម្បីទៅទទួលកុមារប្រហែលជា៥០នាក់មកពីទីតាំងផ្សេង
ៗគ្នាមកពហុកីឡាដ្ឋានជាតិស្តាតចាស់ នេះជាឧកាសល្អមួយដែលមិនត្រឺមតែកុមារដែលជាកីឡាករ
ទេដែលចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែសូម្បីតែអានាព្យាបាលរបស់កុមារ និងអ្នកកគាំទ្ររបសក្រុម
និមួយៗក៏ត្រូវបានមកចូលរួមដែរ នេះពិតជាកម្មវិធីរំភើបរីករាយសំរាប់គ្រប់ៗគ្នា។ ” លោក Dom
Sharpe ក៏បានបន្តទៀតថា”តំបូងឡើយ ខ្ញុំនិង Beneta ដែលត្រូវជាភរិយារបស់ខ្ញុំនិងជាអ្នកគ្រប់
គ្រងអង្គការ CamKids ម្នាក់ដែរបានជួបជាមួយ Michael Fitzpatrick ដែលជានាយកគ្រប់គ្រង
ផ្នែកទីផ្សារ និងបានប្រាប់គាត់ពីគំរោងនៃកម្មវិធីបាល់ទាត់នេះ ពេលនោះ Michael មានការចាប់
អារម្មណ៏យ៉ាងខ្លាំងហើយក៏សន្យាភ្លាមថាqbនឺងផ្តល់ការគាំទ្រយ៉ាងពេញទំហឺងចំពោះគំរោងនេះ។
អ្វីៗបានក្លាយជាការពិតដូចដែលMichaelបានសន្យា ហើយយើងប្រាកដក្នុងចិត្តថា ប្រសិនបើគ្មាន
កិច្ចគាំទ្រពីqbទេនោះ យើងប្រាកដជាមិនអាចបង្កើតកម្មវិធីនេះបានឡើយ បន្ទាប់ពីកម្មវិធីបានបញ្ចប់
យើងបានទទួលនូវមតិគាំទ្រយ៉ាងកក់ក្តៅពីសំនាក់ពីសំនាក់អ្នកចូលរួម កុមារនិងសមាជិករបស់
CamKids ហើយពេលនេះយើងទាំងអស់គ្នាគឺបានត្រៀមខ្លួនរួចជាស្រេច ហើយកុមារៗក៏បានចាប់
ផ្តើមហ្វឺកហាត់សំរាប់កម្មវិធីបែបនេះនាឆ្នាំក្រោយជាថ្មីម្តងទៀត ”

អំពី qb
qb គឺជាប្រតិបត្តិករទូរស័ព្ទចល័តដែលផ្តល់ជូននូវប្រពន្ធ័បច្ចេកវិទ្យានាំមុខគេ3.75Gសេវាល្អជាមួយ
គុណភាពសំលេងដ៏ច្បាស់និងអាត្រាតំលៃទាបបំផុតសំរាប់ហៅទូរសព្ទ័ទៅកាន់ក្រៅប្រទេសតាម
រយះលេខកូដ១៥៣ និងqbIntក្រុមហ៊ុនបានធ្វើការតាំងចិត្តយ៉ាងមុតមាំដើម្បីក្លាយជាប្រតិបត្តិករ
ទូរសព្ទ័ចល័តដែលល្អនិងជឿនលឿនដាច់គេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការផ្តល់នូវ
បច្ចេកវិជ្ជាឆ្នៃប្រឌិតទំនើបសេវាកម្មនិងការផ្តល់ជូនដ៏ល្អ។

ដោយ៖ qb