ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបង្កើតទំព័រក្រសួងពាណិជ្ជកម្មនៅ លើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានានៅក្នុងក្រសួង ពាណិជ្ជកម្ម គ្រាដែល បណ្តាញសង្គមមួយនេះ កំពុងទទួលបានប្រជាប្រិយភាព ខ្លាំងក្លាបំផុតនៅកម្ពុជា។ ការបង្កើតទំព័រលើបណ្តាញ សង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានគេមើលឃើញថា ជាទស្សនវិស័យថ្មីមួយក្នុងការផ្តល់នូវព័ត៌ មាន និងដំណឹងផ្សេងៗដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ព្រមទាំងវិនិយោគិនផងដែរ។

ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «ក្រសួងពាណិជ្ជកម្ម Ministry of Commerce» រំលេចដោយ និមិត្ត សញ្ញាក្រ សួងពាណិជ្ជកម្ម និងទីតាំងរបស់ក្រសួងផងនោះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ពោល គឺរយៈពេលមួយខែ បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រកាស ចូលគ្រប់ គ្រងតំណែងជារដ្ឋមន្រ្តី នៃ ក្រសួងពាណិជ្ជកម្ម (២៦ ខែកញ្ញា ឆ្នាំ២០១៣)។

ទំព័ររបស់ក្រសួងពាណិជ្ជកម្មនេះ បានទទួលនូវប្រជាប្រិយភាពមិនធម្មតានោះទេ គិតត្រឹមវេលាម៉ោង ១២ និង ៤៩នាទីយប់រំលងអាធ្រាត្រថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ មានអ្នកចុចចូលចិត្ត (Like) រហូតដល់ ៧,២៧៥ នាក់ គ្រា ដែលការបង្កើតមានរយៈទើបតែជាង១ខែប៉ុណ្ណោះ។

បើតាមប្រភពពីមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ការបង្កើត ទំព័រ នេះឡើង គឺដើម្បីឆ្លើយតបឲ្យទាន់បច្ចេកវិទ្យាសម័យទំនើប ដែលមនុស្សភាគច្រើន បានជក់ចិត្ត ដិតអារម្មណ៍យ៉ាង ខ្លាំងទៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ។ វត្តមានទំព័រ «ក្រសួងពាណិជ្ជកម្ម Ministry of Commerce» អាច ជួយចែករំលែកនូវព័ត៌មាន ដំណឹង និងសកម្មភាពផ្សេងៗ របស់ក្រសួងពាណិជ្ជកម្ម ចែកជូនប្រជាពលរដ្ឋខ្មែរ អាជី វករ និង អ្នកវិនិយោគ ខណៈដែលពួកគេមានទំព័រហ្វេសប៊ុករៀងៗខ្លួន រួចជាស្រេចទៅហើយនោះ។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តបញ្ជាក់ថា ការផ្សព្វផ្សាយដំណឺង និងព័ត៌មាននៅ លើបណ្តាញ សង្គម ហ្វេសប៊ុកនេះ គឺបង្កភាពងាយស្រួល និងលក្ខណៈសម្បត្តិកាន់តែល្អប្រសើរថែមទៀត ដល់ក្រុមអ្នក ព័ត៌មាននៅ តាមបណ្តាស្ថានីយទូរទស្សន៍ វិទ្យុ កាសែត និងគេហទំព័រជាដើម យកទៅផ្សព្វផ្សាយបន្ត។

បន្ទាប់ពីការបង្កើតទំព័រហ្វេសប៊ុកនេះឡើង គេសង្កេតឃើញមានការប្រកាសព័ត៌មាន សេចក្តីជូនដំណឹង និងសកម្ម ភាពនានារបស់ លោក ស៊ុន ចាន់ថុល ក្នុងកិច្ចពិភាក្សាជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជា ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស ត្រូវបានបង្ហោះឡើងជាបន្តបន្ទាប់។

តែក្នុងនោះ ក៏មិនទាន់បានល្អប្រសើរទាំងស្រុងប៉ុន្មាននោះដែរ ពោលគឺការផ្តល់ ព័ត៌មានហាក់នៅមាន ភាពយឺត យ៉ាវ ហើយការពណ៌នា ឬសរសេរជូនដំណឹងពីសកម្មភាពរបស់រដ្ឋមន្រ្តី ភាគច្រើន មានតែជា ភាសាបរទេស មិន មានជាភាសាខ្មែរ ជាហេតុមួយធ្វើឲ្យមានផលលំបាក សម្រាប់អ្នកព័ត៌មាន ក៏ដូចជា អ្នកចែកចាយផ្សេងទៀត ពិ បាកយកទៅផ្សព្វផ្សាយបន្ត។

គេឃើញថា ទំព័រហ្វេសប៊ុកវាពិតជាមធ្យោបាយ ដ៏មានប្រសិទ្ធ ភាពថ្មីមួយទៀតនៅ សម័យកាលមាន បច្ចេកវិទ្យា ជឿនលឿន ដើម្បីផ្សព្វផ្សាយ និងចែករំលែកដំណឹងបានរហ័ស និងទាន់ពេលវេលា តែក៏មិន អាចកាត់ផ្តាច់ពីប្រព័ន្ធ ផ្សព្វផ្សាយផងនោះដែរ ព្រោះអ្វីដែល ចេញដោយ ក្រសួងនីមួយៗ ជារបាយការណ៍ បឋម ហើយមិនអាខខ្វះការកែខៃ ឲ្យក្លាយជាព័ត៌មានទាក់ទាញអារម្មណ៍ពីសំណាក់មិត្តអ្នកអាន ដោយ ក្រុមអ្នកព័ត៌មានបាននោះឡើយ។ មិនតែ ប៉ុណ្ណោះទំព័ររបស់ក្រសួង មន្ទីរនីមួយៗ អានុភាព និងប្រសិទ្ធ ភាព នៃការផ្សព្វផ្សាយមិនបានទូលំទូលាយ ដូច បណ្តាញផ្សព្វផ្សាយព័ត៌មាន ដែលមានចម្រុះនោះដែរ។

ទន្ទឹមនឹងគុណសម្បត្តិ នៃប្រសិទ្ធភាពផ្សព្វផ្សាយបានលឿនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនេះ ថ្នាក់ ដឹកនាំក្រ សួង មន្ទីរបង្កើតទំព័រប្រចាំស្ថាប័នរបស់ខ្លួន ក៏ត្រូវគិតពីបញ្ហាប្រឈមផងដែរ វិស័យបច្ចេកវិទ្យា គឺមានភាពវ័យឆ្លាត ខ្លាំងណាស់ ដូច្នេះអ្នកដែលឆ្លាតគេអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ បញ្ហាប្រឈម ដែល អ្នកដឹកនាំក្រសួង មន្ទីរ ត្រូវគិត ដោយមិនអាចមើលរំលងនោះ គឺចេតនារំខានពីក្រុមជនខិលខូច ដែលគេ អាចបង្កើតនូវទំព័រដូចគ្នា ហើយផ្សព្វ ផ្សាយនូវដំណឹងបំផ្លើសផ្សេងៗ នាំឲ្យមានការភ័ន្តច្រឡំដល់មិត្ត អ្នកអាន។

បញ្ហានេះ កំពុងកើតមានពេញបន្ទុកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា ពីក្រុមអ្នកប្រើប្រាស់ ដែល គ្មាន ក្រមសិលធម៌ សុវជីធម៌ និងគ្មានភាពស្មោះត្រង់មួយចំនួនណានោះ។

សូមបញ្ជាក់ថា ទំព័រ (Page) នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាធម្យោបាយដ៏ ប្រសើរមួយ សម្រាប់ឲ្យ ក្រសួង មន្ទីរ ស្ថាប័ន អង្គភាពនានា រហូតដល់បុគ្គលល្បីៗ អាចបង្កើតឡើង ដើម្បីផ្សព្វផ្សាយ ព័ត៌មាន ទៅកាន់អ្នកប្រើ បណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀត បានលឿនឆាប់រហ័ស និងងាយស្រួល ដោយគ្រាន់ តែតម្រូវឲ្យអ្នកប្រើ និង មានបណ្តាញសង្គមហ្វេសប៊ុក ចុច Like ទៅលើទំព័រណាមួយនោះ។ ព័ត៌មានគ្រប់ បែបយ៉ាង នឹងចែកចាយទៅ ដល់ក្រុមអ្នក ដែលបានចុច Like ភ្លាមៗ រាល់ពេលអ្នកគ្រប់គ្រង់ទំព័របាន បង្ហោះនូវព័ត៌មាន ឬដំណឹងអ្វីមួយ។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្មhttps://www.facebook.com/moc.gov.khហើយចុច Like ទាំងអស់គ្នា ដើម្បីទទួលបានសេចក្តីជូនដំណឹង និងព័ត៌មាននានាពីក្រសួងពាណិជ្ជកម្ម៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល